Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ជប៉ុន ទទួលបាន​វ៉ាក់សាំង COVID-១៩ ឥតគិតថ្លៃ​

spot_img

​ប្រទេស​ជប៉ុន​នឹង​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ​១៩​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ទាំងអស់​របស់ខ្លួន ក្រោម​ការអនុម័ត​ថវិកា​កាលពី​ថ្ងៃ​ពុធ (​ថ្ងៃទី ២ ធ្នូ​) ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ឆ្លង​ជាប្រចាំ​ថ្ងៃ​។​

​ច្បាប់​នេះ​ដែល​និយាយថា រដ្ឋាភិបាល​នឹង​រ៉ាប់រង​រាល់​ថ្លៃ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ចំនួន ១២៦ លាន​នាក់​របស់​ប្រទេស​ជប៉ុន ត្រូវបាន​អនុម័ត​ដោយ​សភា​ជាន់ខ្ពស់​ដោយបាន​លុបចោល​នូវ​អំណាចសភា​ជាន់​ទាប​។​

​ប្រទេស​នេះ​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ​១៩​សម្រាប់​ប្រជាជន ៦០ លាន​នាក់​ពី​ក្រុមហ៊ុន​ថ្នាំ​យក្ស Pfizer និង​សម្រាប់​ប្រជាជន​ចំនួន ២៥ លាន​នាក់​ទៀត​ពី​ក្រុមហ៊ុន Moderna​។ ជប៉ុន​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ខ្លួន​នឹង​ទទួលបាន​វ៉ាក់សាំង ១២០ លាន​ដូ​ស​របស់​ថ្នាំ AstraZeneca ។​

Pfizer និង Moderna កំពុងតែ​ស្វែងរក​ការអនុញ្ញាតិ​ប្រើប្រាស់​បន្ទាន់​ក្នុង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​បន្ទាប់ពី​ការធ្វើ​តេស្ត​គ្លីនិក​បង្ហាញថា​ការចាក់​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​។
​ការអនុម័ត​ថវិកា​នេះ​ធ្វើឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា ប្រទេស​នេះ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​វីរុស​នេះហើយ​ ខណៈដែល​គ្រូពេទ្យ​បាន​ព្រមាន​ថា​មន្ទីរពេទ្យ​កំពុងតែ​ដួលរលំ​។​

​ប្រទេស​ជប៉ុន​បានឃើញ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​មាន​ចំនួន​តិច បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​អ្នកស្លាប់ ២១០០ នាក់​និង​មាន ១៥០ ០០០ ករណី ហើយ​មិនទាន់បាន​បិទ​ប្រទេស​ដែល​ត្រូវបាន​គេ​ឃើញ​នៅ​កន្លែង​ផ្សេង​នោះទេ​។ ប៉ុន្តែ​ឥឡូវនេះ​វា​កំពុង​ប្រឈម​នឹង​រលក​ទី​បី​នៃ​ជំងឺ​នេះ ដោយ​រាយការណ៍​ពី​ចំនួន​នៃ​ការឆ្លង​វីរុស​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​អភិបាលក្រុង​តូ​ក្យូ​បាន​ជំ​រុញឱ្យ​ប្រជាជន​ចៀសវាង​ការដើរ​ក្រៅ​ដែល​មិនចាំបាច់ និង​បានស្នើ​សុំឱ្យ​អាជីវកម្ម​ដែល​ផ្គត់ផ្គង់​គ្រឿង​ស្រវឹង​ត្រូវ​បិទទ្វារ​ឱ្យបាន​ឆាប់ ទោះបី​មិនមាន​យន្តការ​អនុវត្ត​សម្រាប់​អនុសាសន៍​ទាំងនេះ​ក៏ដោយ​។​

​រដ្ឋាភិបាល​ជាតិ​ក៏បាន​សំរេចចិត្ត​អនុញ្ញាតឱ្យ​តំបន់​នីមួយៗ​ដកខ្លួន​ចេញពី​យុទ្ធនាការ​ទេសចរណ៍​ក្នុងស្រុក​ដ៏​ចម្រូងចម្រាស​នេះ​៕
​ប្រភព​៖ AFP
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×