Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ រថយន្ត​ធុន​ទ្រា មួយគ្រឿង​ប្រុង​បើក​ចេញពី​ផ្ទះសំណាក់ ត្រូវ​ម៉ូតូ​បើក​ទៅបុក​ចំ​ចំហៀង​ខាងមុខ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​

spot_img

​ភ្នំពេញ​៖​រថយន្ត​ធុន​ទ្រា​មួយគ្រឿង​បើក​ចេញពីផ្ទះ​សំណាក់​មិន​ប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែកឯ​ម្ចាស់​រថយន្ត ក៏បាន​បើក​ចូល​ផ្ទះសំណាក់​វិញ រួច​គេចខ្លួន​បាត់ស្រមោល ហើយក៏​បាន​កាច់​ផ្លាកលេខ​ចេញពី​រថយន្ត​ចោល​ទៀត​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ០០​និង ៣០ នាទី​យប់​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ មានឈ្មោះ សីហា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​មុខរបរ​ធ្វើ​ចុងភៅ មាន​ស្រុកកំណើត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ធុន​ទ្រា​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AM 8866 បើក​ចេញពី​ផ្ទះសំណាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1GM 9251 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន​ជ្រុល​មក​បុក​ចំ​ពី​ខាងមុខ រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​បង្ក​វិញ បើក​ចូល​ផ្ទះសំណាក់​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចុះ ទៅដល់​រួច​ក៏​ធ្វើការ​អត់​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×