Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ផលិត​ដែកថែប​ថ្មី​មួយ​នៅ​កម្ពុជា និង​មាន​សមត្ថភាព​ផលិត​រហូតដល់​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​

spot_img

​កំពង់ស្ពឺ​៖ រោងចក្រ​ផលិត​ដែកថែប​ថ្មី​មួយ​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា Hong De Sheng Steel (Cambodia) Co.,ltd ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មាន​ទីតាំងនៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​មាន​សមត្ថភាព​ផលិត​រហូតដល់​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ស្មើនឹង​ជាង ៦៩​ភាគរយ នៃ​ការ​នាំចូល​ដែកថែប​សរុប​របស់​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ​២០១៩​។​

​រោងចក្រ Hong De Sheng Steel មាន​ទុន​ចុះបញ្ជី​វិនិយោគ ១៦,៧​លាន​ដុល្លារ ហើយ​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨៤​កន្លែង​។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥១ ដែលជា​តំបន់ឧស្សាហកម្ម និង​វិនិយោគ​ធ្លី​ដ៏​មាន​សក្តានុពល​ក្នុង​ខេត្តកំពង់ស្ពឺ​។​
​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ក្រុមហ៊ុន​ដែកថែប​ថ្មី​នេះ ដែលមាន​សមត្ថភាព​ផលិត​បាន ៧០ ភាគរយ​នៃ​បរិមាណ​ដែក​នាំចូល​ប្រចាំឆ្នាំ នឹង​បើក​ដំណើរការ​ចាប់ពី​ខែធ្នូ​នេះ​ទៅ ដើម្បី​ផ្គត់ផ្គង់​ដែក​នៅ​ទីផ្សារ​ក្នុងស្រុក ស្របពេល​វិស័យ​សំណង់​បន្ត​កើនឡើង​។ យ៉ាង​ក៏ដោយ​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា សមត្ថភាព​នៃ​ការផលិត​ក្នុង​ឆ្នាំ​ដំបូង ក្រុមហ៊ុន អាច​ផលិត​បាន​ចំនួន ១៥​ម៉ឺន​តោន និង​២០​ម៉ឺន​តោន នៅ​ឆ្នាំ​បន្ទាប់ ហើយ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន នឹង​បន្ត​កើនឡើង​រហូតដល់​ចំនួន ដែល​បានកំណត់​នេះ​។​

​បើតាម​ប្រសាសន៍​របស់លោក Lin Xiangrong ដែលជា​ប្រធាន​ក្រុមហ៊ុន ហុង ឌី សេង (​ខេ​ម​បូ​ឌា​) បាន​បញ្ជាក់ថា កម្ពុ​ជាមាន​រោងចក្រ​ផលិត​ដែក ៦​រោងចក្រ កំពុងដំណើរការ (​បូក​ទាំង​រោងចក្រ​ថ្មី​នេះ​) ហើយ​អាច​ផ្គង់​ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ក្នុងស្រុក​។​

​បើ​យោងតាម​ទិន្ន័យរ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ប្រទេស​កម្ពុជា​បាន​នាំចូល​ដែកថែប ចំនួន​ជាង ៧២ ម៉ឺន​តោន កាលពី​ឆ្នាំ ២០១៩ កន្លងទៅ ដែលមាន​ទឹកប្រាក់​ជាង ៤៧៧​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​ទិន្ន័យ​ថា ក្នុង​ឆ្នាំ​២០១៩ ៤៧៩៣ គម្រោង ទទួលបាន​ការអនុម័ត កើនឡើង​៤៥,៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ទំហំ​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​២០១៩ មាន​រហូតដល់​ទៅ ៥,៨​ពាន់​លាន​ដុល្លារ​។ ចំនួន​គម្រោង​លំនៅដ្ឋាន ជាពិសេស​បុរី និង​ខុន​ដូ មាន​ចំណែក ៨៣​ភាគរយ ដែលជា​ចំណែក​ធំជាងគេ​នៃ​ចំនួន​គម្រោង​ដែល​បានអនុម័ត​សរុប​នៅ​កម្ពុជា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×