Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី Love Riya មានការ​ពាក់ព័ន្ធ​អ្វី​នឹង​ជនជាប់ចោទ ទ្រី សុ​ផានិត បានជា​មក​តុលាការ​ជួសមុខ​ឲ្យ​ជនជាប់ចោទ​រូបនេះ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី Love Riya អ្នកលក់​តាម​អន​ឡាញ បានមក​តុលាការ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជួសមុខ​ឲ្យ​ជនជាប់ចោទ ទ្រី សុ​ផានិត ដែល​ពាក់ព័ន្ធ​ករណី បរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើរ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​រាជធានី​ភ្នំពេញ​។​
​តើ​លោកស្រី Love Riya ត្រូវជា​អ្វី​នឹង​ជនជាប់ចោទ ទ្រី សុ​ផានិត​?

​ក្នុងការ​បំភ្លឺ​នៅ​តុលាការ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​លោកស្រី Love Riya និយាយ​តែ​ពាក្យពិត និង​ធ្វើការ​ស្ប​ត់​នៅមុខ​ព្រះ​ជាមុនសិន​។​

​សូម​ជម្រាបជូន​ថា ជនជាប់ចោទ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​តាមផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាប់ចោទ ទ្រី សុ​ផានិត មក​តុលាការ​ដើម្បី​បំភ្លឺ ប៉ុន្ដែ​ស្រាប់​តែមាន​អាកា​រៈ​ដូច​ខ្យល់ចាប់​ដួលសន្លប់​។​

​ខណៈនោះ​មាន​ការជួយជ្រោមជ្រែង​ពី​លោកស្រី Love Riya បាន​យកទៅ​មន្ទីរពេទ្យ ប៉ុន្ដែ​អ្នក​ទាំង​២​អះអាងថា គ្រូពេទ្យ​មិន​ទទួល​មើល​អ្នកជំងឺ​នេះ​ទេ ដោយ​ឲ្យ​យកទៅ​មន្ទីរពេទ្យ​ផ្សេង​វិញ​។​
​មានមតិ​សាធារណជន​អះអាងថា ប្រសិនបើ​ជនជាប់ចោទ ទ្រី សុ​ផានិត ដួលសន្លប់​មែន​នោះ សូម​ឲ្យ​លោកស្រី Love Riya បញ្ជាក់ថា មន្ទីរពេទ្យ​មួយណា​មិន​ទទួល​អ្នកជំងឺ​៕​រក្សា​សិទ្ធិ​ដោយ : CEN​

spot_img
×