Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​ខំប្រឹងវាយ​បំបែក «​កាដូ​ថ្ម​» យ៉ាង​​ទំនង​​​ពី​​​មិត្ត​សំលាញ់​​​យ៉ាង​​វេទនា ម៉ែ​…​លទ្ធផល​​ឃើញ​​ហើយ​​ស្ទើរ​​ដាច់​ផ្ងារ​! (​មាន​វីដេអូ​)

spot_img

​កាដូ ឬ អំណោយ ជាទូទៅ​ត្រូវបាន​ឃើ​លេច​ឡើងជា​លក្ខណៈ​ប្រសិន​ទ្រង់ទ្រាយ​ធំ​ដូចជា ផ្ទះ​វីឡា រថយន្ត ជាដើម ។ រីឯ​របស់​លក្ខណៈ​ស្រាលៗ​វិញ នោះ​ត្រូវបាន​គេ​ខ្ចប់​ដាក់​ក្នុង​កន្ត្រក ឬ ក្នុង​ប្រអប់​ក្រដាស​រចនា​ខ្សែបូរ​គួរ​ស្រលាញ់ ដែល​ភាពងាយស្រួល​សម្រាប់​អ្នកទទួល​បើក​មើល ។ ប៉ុន្តែ សម្រាប់​កាដូ​របស់​បុរស​នេះ​វិញ ពិតជា​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង ។

​ជាក់ស្តែង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Isko Anzures Santiago បានទទួល​កាដូ​មួយ​ពី​មិត្តសំលាញ់​របស់គាត់​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ និង​អ្នកជិតខាង ភ្ញាក់ផ្អើល​មិន​នឹកស្មាន​ដល់ ព្រោះតែ​វា​ត្រូវ​រុំ​ស្រោប ជាមួយ​លួស ចាក់ពុម្ព​នឹង​ស៊ីម៉ងត៍​យ៉ាងរឹងមាំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​បើក​មើល រហូត​ទាល់តែ​ប្រើ​…​ម៉ាស៊ីន​បុក​ថ្ម បុក​កម្ទេច​ទើប​យកចេញ​វា​ចេញ ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យគេឯង​គ្រប់​គ្នាហួស​ចិត្ត​បំផុតនោះ គឺ​ត្រង់ថា លទ្ធផល​នៃការវាយកម្ទេច​កាដូ​ប្រអប់​ថ្មនេះ វា​ជា «ខោលីអូ» ១ប៉ុណ្ណោះឯង ៕ ចន្ទី

  

spot_img
×