Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជា​ចោរលួច​ម៉ូតូ និង​ជា​មុខសញ្ញា​ដែលមាន​ដីការ​តាម​ចាប់ខ្លួន ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

spot_img

​សៀមរាប​៖ នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅក្នុង​ក្រុង​សៀមរាប និង​ជា​មុខសញ្ញា​ដែលមាន​ដីការ តាម​ចាប់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​ស្ត្រី​ម្នាក់ កាលពី​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០២០​កន្លងទៅ ក្រោយពី​ស្ត្រី​រូបនេះ បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ដែល​ធ្លាប់​ចូល​កន្លែង​ខ្លួន​ធ្វើការ នៅ​ចំណុច ហាង​ពន្លឺ​អង្គរ ស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប កាល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ ហើយ​បាន​បន្លំ​លួច​យក​ទូរស័ព្ទ​ខ្លួន ភ្លាមៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប និង​កម្លាំង​ត្រៀម​អន្តរាគមន៍ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ចុះ​ដល់​កន្លែង​ដែល​ស្ត្រី​រូប​នោះបាន​រាយការណ៍ នឹង​បាន​នាំ​បុរស​សង្ស័យ​ខាងលើ​មក​ធ្វើការ​សាកសួរ​។

​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ នួន ស​ក្ត័​ិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ទើប​ដឹងថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ វ៉ាង វន់ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មុខរប​កម្មករសំណង់ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច (​ទូរ​សព្ទ​ដៃ និង​ប្រាក់​) និង​អំពើ​លួច (​ម៉ូតូ​) ព្រមទាំង​មាន​ដីកា​បង្គាប់​ឳ្យ​ចាប់ខ្លួន​លេខ​១០/២០១៦ ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ២០១៤ នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ផងដែរ​។​

​វត្ថុតាង​ដកហូត​បាន ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ គឺមាន​ស្នាម​ដាប់​និង​ឈូស​លេខ​តួ និង​លេខ​ម៉ាស៊ីន អស់ នូវ​លេខ​ពីរ​ខ្ទង់​ខាងចុង នៅសល់​ត្រឹម​លេខ​លេខ ៥១៦៥៣​។ ជា​ម៉ូតូ​ដែល​ជនសង្ស័យ បានធ្វើ​សកម្មភាព​លួច កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​ខាងជើង​ស្ពាន​អង្គរ ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប ។​

​ដោយមាន​ការឯកភាព​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×