Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែង​ត្រូវគេ​បង្អាប់​ប្រដូច​ទៅនឹង​សត្វ «​ភេ​ន​ឃ្វី​ន​» តែ​ពេលនេះ យុវជន​ពិការ​ដៃ​ទាំងពីរ​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ភ្លឺភ្នែក​…. (​វីដេអូ​)

spot_img

Ho Huu Hanh បើទោះជា​កើតមក​គ្មាន​ដៃ​ទាំងពីរ​ក៏ពិតមែន ប៉ុន្តែ រូបគេ​មានការ​តស៊ូ​ជំនះ​មិន​ចុះចាញ់​នឹង​វាសនា​កម្មនេះ​ទេ ដោយ​ខិត​ខំរៀន​ក្លាយជា​សិស្ស​ពូកែ​នៅ​សាលា ហើយក៏​កំពុង​ចាប់ផ្តើម​អនាគត​ដ៏​ភ្លឺស្វាង​ផងដែរ​។​

​ជាការ​ពិតណាស់ យុវជន​អាយុ ២០ ឆ្នាំ រូបនេះ ដែល​មកពី​ខេត្ត Dong Nai ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​ទទួលយក​ឲ្យ​ចូលរៀន​នៅ​សកលវិទ្យា​ល័យ Lac Hong ជា​កន្លែង​ដែល​រូបគេ​ត្រូវ​បានកំណត់​ឲ្យ​សិក្សា​ផ្នែក​វិស្វកម្ម​បច្ចេកវិទ្យា​ល​ព័ត៌មាន​។ នេះ​បើតាម​សារព័ត៌មាន Phu Nu Online រាយការណ៍​ឲ្យ​ដឹង​។​

​ម្តាយ​របស់ Hanh បាន​ចែករំលែក​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ត្រូវ​យកទៅ​ពេទ្យ​ច្រើនលើក បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់ ខណៈ​ព្យាយាម​រៀន​ជិះ​កង់​។ តែ​ទោះយ៉ាងណា Hanh បាន​ព្យាយាម​តស៊ូ​រហូត​អាច​ជិះ​កង់ និង​ហែល​ទឹកបាន​យ៉ាង​ល្អ នៅ​អាយុ ៥ ឆ្នាំ​។ Hanh បាន​ហាត់​ប្រើ​ជើង ដើម្បី​ចាប់​ចង្កឹះ​ដើម្បី​បរិភោគ​អាហារ និង​សរសេរ​អក្សរ ហើយ​អាច​ធ្វើបាន​យ៉ាង​ល្អ​នៅឯ​សាលារៀន​។​

​លើសពីនេះ Hanh ក៏​អាច​ប្រើ​ម្រាមជើង​គូររូប វាយ​កុំព្យូទ័រ និង​អាចធ្វើ​កិច្ចការងារ​ផ្សេងៗ​បានជា​ច្រើន​ទៀតផង​ដែរ​។ នៅ​ថ្នាក់​ទី​២ រូបគេ​បានឈ្នះ​រង្វាន់​សម្រាប់​ការសរសេរ​យ៉ាង​ល្អ ហើយ​បន្ត​ទទួលបាន​ពិន្ទុ​ខ្ពស់​ទៀតផង​។​

​កាល​នៅ​ពី​តូច Hanh ត្រូវបាន​មិត្ត​រួម​ថ្នាក់ និង​គ្រូៗ តែង​បង្អាប់​ប្រដូច​ទៅនឹង​សត្វ​សមុទ្រ «​ភេ​ន​ឃ្វី​ន (penguin)»​។ តែ​យ៉ាងណា នៅពេលនេះ Hanh ក៏បាន​ធ្វើ​ឲ្យ​អ្នក​អស់ទាំងនោះ​បានដឹងថា «​ភេ​ន​ឃ្វី​ន​» ក៏​អាច​ហោះហើរ​បានដែរ​។​

Hanh សង្ឃឹមថានឹង​ធ្វើការ​នៅ Google នៅ​ថ្ងៃ​ណាមួយ ដែលជា​ក្តី​សុ​បិ​ន្ត​របស់ខ្លួន បន្ទាប់ពី​បាន​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី កាលពី​ឆ្នាំមុន ដើម្បី​ជួប​ជាមួយ​នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​នេះ ដែល​ទទួលបន្ទុក​សម្រាប់​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា​។​

​ជាមួយនឹង​ការប្តេជ្ញាចិត្ត​នេះ ឃើញថា​មាន​មហាជន​ជាច្រើន​បាន​គាំទ្រ និង​ក៏​សង្ឃឹមថា Hanh នឹង​អាច​សម្រេចបាន​ក្តី​ស្រ​ម៉ៃ​នេះ​នៅ​ថ្ងៃ​អនាគត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×