Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​សុខុមាលភាព​សង្គម​យើង ក្នុងដំណាក់កាល​ចុងក្រោយ​

spot_img

​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា ជាថ្មី​ម្តងទៀត ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយរូប សូម​សំដែង​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រៀលជ្រៅ​បំផុត ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​សុខុមាលភាព​សង្គម​យើង ជាពិសេស ក្នុងដំណាក់កាល​ចុងក្រោយ​ថ្មីៗ​នេះ​។​

​លោក​បាន​បន្តថា ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព ជាមួយនឹង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ បង្ហាញ​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់បំផុត​របស់​ក្រុមគ្រូពេទ្យ​យើង​ទាំងអស់​។ ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ជា​អនេក ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​យ៉ាង​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

” ខ្ញុំ​សូម​គាំទ្រ​ប្រសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​លើកឡើងថា យើង​នឹង​ឈ្នះ ហើយ​យើង​ពិតជា​នឹង​អាច​ក្រោកឈរ​ឡើងវិញ​ទាំងអស់គ្នា ក្រោកឈរ​ដោយ​ភាពរឹងមាំ​” លោក​ហ៊ុន ម៉ា​នី បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×