Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ស្តុក និង​ចែកចាយ​អាល់កុល​ឈ្មោះ សេង​គា​ ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ត្រូវបាន​សម្រេច​ឱ្យ​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ចំពោះ​កិច្ច អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​រាជធានី​ភ្នំពេញ (CCF) ដោយមាន​ការសហការ​ពី​មន្ត្រី​នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន ចុះ​ត្រួត​ទៅ​ទីតាំង​ស្តុក និង​ចែកចាយ​អាល់កុល​មួយកន្លែង​មានឈ្មោះ “​សេង​គា​” ស្ថិតនៅ​ផ្ទះ​លេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ​៤ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​ទី​២ ខែ​ឆ្នូ ឆ្នាំ​២០២០​។​

​ក្រោយពី​ការត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​អាល់កុល​ច្រក​ក្នុង​ប៊ីដុង ៣០​លីត្រ សរុប​ចំនួន ៥០​ប៊ីដុង​ដែល ៣៩​ប៊ីដុង​មាន​ប្រភពពី​សិប្បកម្ម​ផលិត​អាល់កុល​ក្នុងស្រុក​កោះធំ និង ១១​ប៊ីដុង ប្រភពពី​ក្រុមហ៊ុន SKD ហើយ និង​ស្រា​អង្ករ ចំនួន ២០​លីត្រ​។

​បន្ទាប់មក មន្ត្រី​ជំនាញ​បានសម្រេច​បិត​សៀ​ល​លើ ប៊ីដុង​ទាំងនោះ និង​មិន​អនុញ្ញាតឱ្យ​ចរាចរ​លើ​ទីផ្សារ​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​វិភាគ​ដែល​បាន​បញ្ជូនមក​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×