Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱ​ទំពាំង​ស្នង​ប្ញ​ស្សី​អើយ​! គ្រូ​ខំ​ពន្យល់​ចង់​បែក​បំពង់ក បែរ​កូនសិស្ស​ជើងៗ​ល្អ នាំគ្នា​លួច​មើល​ទូរស័ព្ទ​ក្នុង​ម៉ោង​រៀន​យ៉ាង​រំភើយ​…

spot_img

​ក្មេងៗ​គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី សម្រាប់​ប្រទេសជាតិ និង​ក៏​ដូច​សង្គម​គ្រួសារ​ទាំងមូល ប៉ុន្តែបើ​ទំពាំង​ស្អុយសួរថា​តើ​អនាគត​នឹង​ទៅជា​យ៉ាងណា​? ការលើកឡើង​បែបនេះ គឺ​ស្រប​ពេលដែល​សម័យនេះ បច្ចេកវិទ្យា​កាន់តែ​ទំនើប ហេតុនេះ​មិន​ថា​យុវវ័យ និង​សូម្បី​កុមារ ក៏មាន​ទូរស័ព្ទ​ប្រើ​ដែរ ដែល​ធ្វើ​ឲ្យ​អាណាព្យាបាល​គ្រប់ៗ​រូប​មានការ​លំបាក​ជាខ្លាំង ក្នុងការ​រារាំង​ពួកគេ​ពី​ការមើល​ទូរស័ព្ទ​។​

​ពិតមែន​ហើយ ទូរស័ព្ទ​នា​សម័យ​ដ៏​ទំនើប​នេះ ក្រៅពី​ផ្តល់​សម្រាប់​ទំនាក់ទំនង​គ្នា​យ៉ាង​ល្អ​ប្រើ​សើរ​បំផុត គឺ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ទៀត ក្នុងនោះ​ដូចជា​ការរៀនសូត្រ​តាម​អន​ឡាញ​ជាដើម​។ ប៉ុន្តែ ទោះយ៉ាងណា ការមើល​ទូរស័ព្ទ ជាពិសេស​ក្មេងៗ គឺ​ត្រូវបាន​អ្នកនា​ញ​ការ​សុខភាព​ធ្វើការ​ព្រមាន មិន​ឲ្យ​មើល​នោះទេ ព្រោះ​វា​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភ្នែក និង​ខួរក្បាល​ពួកគេ​ដែល​ខ្ចី​។ លើសពីនេះ ក្មេងៗ​ដែល​ញៀន​មើល​ទូរស័ព្ទ​ដោយ​ឥតប្រយោជន៍​ដូចជា​លេង​ហ្គេម ឬ មើល​តុ​ក្ត​កា ជាដើម ក៏​ធ្វើ​ឲ្យ​ពួកគេ​លែងយក​ចិត្ត​ទុក​នឹង​ការរៀនសូត្រ ដែល​សូម្បីតែ​គ្រូ​ក៏​លែងយក​ត្រចៀក​ស្តាប់​ដែរ​។​

​តែ​ទោះយ៉ាងណា ថ្មីៗ​នេះ មហាជន​ពិត​មានការ​ភ្ញាក់ផ្អើល និង​សារ​ទរ​ជាខ្លាំង ក្រោយពី​បានឃើញ​អ្នកគ្រូ​បង្រៀន​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុ​ម៉ា និ​ច បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ពី​ការដាក់វិន័យ​ទៅដល់​កូនសិស្ស​ទាំងប្រុស​និង​ស្រី ដែល​បាន​ប្រព្រឹត្ត​ខុស​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងអំឡុងពេល​សិក្សា តាមរយៈ​ការដកហូត​ទូរស័ព្ទ និង​បន្ទាប់មក​ហៅ​មក​ឲ្យ​ឈរ​នៅ​ក្តារខៀន កាន់​ទូរស័ព្ទ​បង្ហាញ​ពី​កំហុស​ខ្លួន មុន​អនុញ្ញាត​ឲ្យ​ទៅ​អង្គុយ​តុ​វិញ​។​

​ជាមួយនឹង​ទង្វើ​ដ៏​ហួសចិត្ត​នេះ​ផងដែរ អ្នកគ្រូ​ខាងលើ​ក៏បាន​ភ្ជាប់​សារ​រៀបរាប់ថា​៖ «​អ្នកគ្រូ​ខំ​ពន្យល់​ចង់​បែក​បំពង់ក តែ​កូនៗ​នាំគ្នា​លួច​មើល​ទូរស័ព្ទ​(​កំហុស​គ្រូ ឬ​ឪពុកម្ដាយ​) ហួស​ចិ​ត្​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×