Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ នឹងចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្នុង​វេទិកា​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សំណង់​លើក​ទី​១១ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​ពីរ​ថ្ងៃ ០២-០៣ ខែធ្នូ ឆ្នាំ​២០២០​នៅ​ថ្ងៃ​ពុធ ទី​២ ខែធ្នូ ឆ្នាំ​២០២០ ។​

​ថ្លែង​នៅក្នុង​វេទិកា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ នឹងចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ពីព្រោះ​វា​ជា​កត្តា​ដែលនាំឱ្យ​មានការ​បង្កើត​នូវ​ឱកាស​ការងារ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំង​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេស​រដ្ឋ មន្ត្រី​បានលើកឡើង​ថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ កំពុង​ប្រឈម​នឹង​តម្រូវការ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវការ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពោលគឺ​តម្រូវ​ឲ្យ​ស្វែងរក​ប្រភព​ហិរញ្ញប្បទាន ពី​បណ្តា​ដៃគូ​អភិវឌ្ឍ​នានា​រួមមាន​ដូចជា គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់​និង​ផ្លូវ​” “​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​នៃ​វិថី​សូត្រ​” “​វិថី​សូត្រ​តាមផ្លូវ​សមុទ្រ​នៅ​សតវត្ស​ទី​២១” ហើយ​លើសពីនេះ​ទៀត ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន (Asian Infrastructure Investment Bank-AIIB) នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×