Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រូវ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​កសិករ ស្នើសុំ​កិច្ច​អន្តរាគ​ម៍​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង បាន​សម្ដែង​នូវ​ការព្រួយបារម្ភ ចំពោះ​បញ្ហា​តម្លៃ​ស្រូវវស្សា​របស់​ពួកគាត់ ជា​ស្រូវ​ប្រភេទ​លេខ​១ កំពុងមាន​ការធ្លាក់​ត​ម្លៃ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ទទួលយកបាន​និង​ស្នើសុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ ពី​ភាគី​ពាក់ព័ន្ធ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​តា​ម៉ុក​ឃុំ​របោះ​មង្គល បាន​ប្រាប់​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ​២០២០​នេះ កាលពី​ចុងរដូវ​វស្សា មាន​ទឹកជំនន់​ធំ​លិចលង់​ស្ទើរ​នៅ​ទូទាំង​ខេត្តបាត់ដំបង ប៉ុន្តែ​តំបន់​ពួកគាត់ ពុំ​សូវ​ទទួលរង​ធ្ងន់ធ្ងរ​នោះទេ ហើយ​ដំណាំ​ស្រូវ​ក៏​មិនសូវ​រង​កា​ររ​ប៉ះពាល់​នោះដែរ​។​បច្ចុប្បន្ន​ស្រូវ​របស់​ពួកគាត់ បានចាប់ផ្ដើម​ប្រមូល​ផល​បណ្ដើរៗ​ហើយ ដែលមាន​ដូចជា​ស្រូវ​ផ្ការំដួល ស្រូវ​ផ្កាម្លិះ​និង​ស្រូវ​សែន​ក្រអូប​។​ល​។​តម្លៃ​កាលពី​ដើមដៃ​ក្នុង​មួយ​តោន​លក់បាន​ជាង ១​លាន​១០​ម៉ឺន​រៀល ហើយ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​អ្នកខ្លះ​លក់​ក្នុង​មួយ​តោន​បាន​ត្រឹម​ជាង​៨០​ម៉ឺន​រៀល​តែប៉ុណ្ណោះ ដែល​តម្លៃ​ប៉ុន​នេះ មិនអាច​ទទួលយកបាន​នោះទេ​។​

​កសិករ​ក្នុង​ឃុំ​របោះ​មង្គល បាន​ត្អូញត្អែរថា​ចំពោះ​តម្លៃ​ម៉ាស៊ីន​ច្រូតស្រូវ​វិញ ឡើងថ្លៃ​លើស​ជាង​ពាក់កណ្ដាល ដែល​ពីមុន​តម្លៃ​ច្រូត​ក្នុង​មួយ​ហិកតា​ត្រឹម ២៥​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​ឡើងដល់ ៦០​ម៉ឺន​រៀល​។​ពួកគាត់ បាន​ស្នើសុំ​អាជ្ញាធរខេត្ត ជួយ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​និង​ជីក​ប្រឡាយ​ក្នុង​តំបន់​ពួកគាត់​ផង ដើម្បី​អាច​នាំ​ទឹក​ពី​ស្ទឹង​មោង​ធ្វើស្រែ​ស្រូវ​បាន ២​ដង ដូច​តំបន់​ផ្សេងៗ​។​

​ប៉ុន្តែ​ក្រុម​ឈ្មួញ​ទិញស្រូវ​នៅ​តំបន់​នោះ បាន​ប្រាប់ថា​សម្រាប់​ស្រូវ​ប្រភេទ​លេខ​១​នេះ មិនមែន​មានតម្លៃ​ត្រឹម​៨០​ម៉ឺន​រៀល​ទាំងអស់​នោះទេ បើ​ស្រូវ​សុទ្ធ​ល្អ មិនមាន​លាយ​ច្រើន​និង​សម្បុរ​ខ្មៅ​ទេ ក្នុង​មួយ​តោន​អាច​លក់បាន​យ៉ាងហោចណាស់ ជិត​១​លាន​១០​ម៉ឺន​រៀល​។​ប៉ុន្តែ​ស្រូវ​ដែល​មិន​សុទ្ធ​ល្អ​មានតម្លៃ​ធ្លាក់​តាម​ហ្នឹង ដោយ​ខ្លះ​ក្នុង​មួយ​តោន លក់បាន​ចាប់ពី​ជាង​១​លាន​រៀល​ឬ​តម្លៃ​ជាង​៩០​ម៉ឺន​រៀល ហើយ​ចំពោះ​ស្រូវ​ដែល​ធ្លាក់​ដល់​តម្លៃ​ជាង​៨០​ម៉ឺន​រៀល​នេះ​គឺ​ស្រូវ​ខូចគុណភាព លាយ​ច្រើន ស្រូវ​លិច​កប់​ទឹក​សម្បុរ​ឡើង​ខ្មៅ ដែល​មិនអាច​កិន​បរិភោគបាន បានតែ​ធ្វើ​ចំណី​សត្វ​តែប៉ុណ្ណោះ​៕ ​រក្សា​សិទ្ធិ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×