Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ពិរុទ្ធជន​ម្នាក់ ទៅ​តុលាការ ពីបទ កាប់​រុករាន​ព្រៃ ឈូសឆាយ​ព្រៃ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​

spot_img

​សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់ យោងតាម​ដីកា​បង្គាប់​លេខ​៩៩ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្តសៀមរាប ពីបទ កាប់​រុករាន​ព្រៃ ឈូសឆាយ​ព្រៃ និង​ហ៊ុមព័ទ្ធ​ដីព្រៃ ។​

​ពិរុទ្ធជន​ឈ្មោះ អាង សូ​នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ណូយ ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ភូមិ​ឫស្សី ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​។ ពិរុទ្ធជន​រូបនោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×