Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់​! ស្ងាត់ៗ អ៊ី​វ៉ា ដាច់ចិត្ត​ប្រកាស​ជា​សាធារណៈ​រៀបការ​ខែក្រោយ ព្រោះតែ​ហេតុផល​មួយ​….

spot_img

​កញ្ញា អ៊ី​វ៉ា គឺ​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​ដូង នៅក្នុង​វិស័យ​សិល្បៈ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រិយមិត្ត​ទស្ស​និក​យ៉ាងច្រើន ជាមួយនឹង​ទឹកដម​សំឡេង​ដ៏​ផ្អែម​ស្រទន់ ពិ​រោះ​រណ្តំ​ដួងចិត្ត​ដល់​អ្នក​ស្តាប់​គ្រប់គ្នា​។​

​ស្រី​ស្អាត អ៊ី​វ៉ា បើទោះជា​ចូលប្រឡូក​មានបទពិសោធន៍​នៅក្នុង​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​ប្រជាប្រិយ​មិត្ត​របស់​នាង​ហាក់​មិន​ចុះ​ស្រុត​នោះទេ ដោយ​បទ​ចម្រៀង​ជាច្រើន​របស់​នាង គឺ​នៅតែ​ដក់​ក្នុង​បេះដូង​មជ្ឈដ្ឋាន​មហាជន​ជាច្រើន មិន​ថា​ជា​បទ​បែប​មនោសញ្ចេតនា ឬ បទ​ញាក់​នោះទេ​។​

​ពិតមែន​ហើយ បើ​និយាយ​ពី​គូជីវិត​វិញ តារាចម្រៀង​ស្រី​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ ហាក់​មិនសូវ​លេចឮ​ដំណឹង​មាន​អ្នក​ថ្នម​បេះដូង​នោះឡើយ ខណៈ​មិត្ត​រួម​ជំនាន់​គេ​រៀបការ​សឹង​អស់​ទៅហើយ​។ ហើយ​បើតាម​ការ​សង្កេតឃើញ គឺ​រាល់ពេល អ៊ី​វ៉ា ចេញ​ច្រៀង​តាម​កម្មវិធី​ម្តងៗ តែងតែមាន​វត្តមាន​ឪពុក​របស់​នាង​តាម​មើលថែ​ជានិច្ច​។​

​ដោយឡែក ថ្មីៗ​នេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា អ៊ី​វ៉ា ស្រាប់តែ​ធ្វើ​ឲ្យ​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឆ្លើយតប​ទៅនឹង​មិត្ត​រួម​ទ្រនំ​លោក កែវ វាសនា ដែល​បាន​សួរថា​៖ «​ដឹង​កាល​យកប្តី​ទេ​ចែ ល្មម​ហើយ​គេ​ការ​អស់ហើយ​»​។ ហើយ​មិន​បង្អង់​យូរ អ៊ី​វ៉ា ក៏បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Khin Sreyneath តប​ទៅវិញ​ថា​៖ «Comment ពិឃាត​ពេក​ហើយ​បង តិច​ការ​ខែក្រោយ​អោយមើល​ឡូ​វ​នឹង ហាហា Keo Veasna»​។​

​តែ​យ៉ាងណា ការសម្រេច​ជ្រើសរើស​គូស្រករ ចូល​រោង​ជ័យ​នៅពេលណា​ឲ្យ​ពិតប្រាកដ​នោះ គឺ​ហា​ក់នៅ​ម​ន្សិ​ល​សង្ស័យ​នៅឡើយ ព្រោះថា​ការ​បង្ហោះ​សារ​នៅពេលនេះ អ៊ី​វ៉ា គ្រាន់តែ​និយាយ​លេងសើច​ជាមួយ​លោក កែវ វាសនា តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ហ្វេ​នៗ​ជជីក​សួរ Idol អ៊ី​វ៉ា ព្រោងព្រាត ព្រោះ​គ្រប់គ្នា​ពិតជា​ចង់ឃើញ​រូបនាង​បង្ហាញ​គូស្នេហ៍​ពិត និង​ប្រកាស​ពីថ្ងៃ​ជ័យ​៕ រក្សា​សិទ្ធ​ដោយ​៖ លឹម ហុង​

spot_img
×