Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង​បើក​ស្រប​ទិសដៅ​គ្នា មកដល់​ផ្លូវបំបែក​ជា​បួន បុក​គ្នា​ពេញទំហឹង រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖ រថយន្ត​២​គ្រឿង​បើកបរ​ស្រប​ទិសដៅ​គ្នា ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ អូ​ស៊ី​អាស៊ី​ក្នុង​ល្បឿន​លឿន​​ស្រាប់តែ​ដល់​ផ្លូវបំបែក​ជា​បួន រថយន្ត​កូរ៉េ​ក៏បាន​បត់​ឆ្វេង​ត្រូវ​រថយន្ត masda មុខ​ពីក្រោយ​ចំហៀង​ខាងឆ្វេង បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​១៥ នាទី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០២០​ស្ថិត តាម​បណ្ដោយ​ផ្លូវ​អូ​ស៊ី​អាយ​ស៊ីក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2-M5114 បើក​ធ្វើដំណើរ​ស្រប់​ទិសដៅ​គ្នា ជាមួយនឹង​រថយន្ត​ម៉ាក Masda ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AS2315 បើក​តាម​បណ្ដោយ​ផ្លូវ អូ​ស៊ី​អាយ​ស៊ី ខណៈពេល​មកដល់​ផ្លូវបំបែក​ជា​បួន រថយន្ត​កូរ៉េ​ក៏បាន​បត់​ឆ្វេង​មិនទាន់​នឹង​ឆ្លង​ផុត​ផ្លូវ​ផង ត្រូវ​រថយន្ត Mazda បុក​ពីក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត Masda យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះមក​ដល់ ដើម្បី​ធ្វើការ​វាស់វែង​និង​យក​រថយន្ដ​ទាំងពីរ​គ្រឿង ទៅ​ដាក់​អែប​ខាង​ចិញ្ចឹម​ផ្លូវ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកធ្វើដំណើរ ហើយក៏​បាន​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​ចរចា​គ្នា​នៅ​កន្លែងកើតហេតុ ដើម្បី​បញ្ចប់រឿង​៕​រក្សា​សិទ្ធិ​ដោយ ៖​ហេង​វុត្ថា​

spot_img
×