Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​”​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” អាចជា​ក្រុម​វីរុស clad 19B ដែល​អាចមក​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ដែល​បាន​ចរាចរ​ចូលមក​កម្ពុជា

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​”​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​”​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែធ្នូ ឆ្នាំ​២០២០ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩បាន​ថ្លែងថា តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​អន្តរក្រសួង ទទួលបន្ទុក​រុករក​ស្រាវជ្រាវ​រួមគ្នា ជាមួយនឹង​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” និង​តាម​ការពិភាក្សា​ក្នុង​ក្រុមការងារ​ថ្នាក់ ដឹកនាំ​ក្រសួងសុខាភិបាល ជាមួយនឹង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ដោយ​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ត្រឹម​ម៉ោង ១១​និង​៤៥​នាទី​យប់​នៃ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ និង​ការសិក្សា​ផ្នែក​មន្ទីរពិសោធន៍ តាមបែប​វិទ្យាសាស្ត្រ លើ​ប្រភេទ​វីរុស​កូ​វីដ​-១៩ ដែល​អាច​ចម្លង​មក​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រុមការងារ​អាច​ទាញ​ការសន្និដ្ឋាន​ជាបឋម មាន​ដូចតទៅ​៖

១. ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” អាចជា​ក្រុម​វីរុស clad 19B ដែល​អាចមក​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ដែល​បាន​ចរាចរ​ចូលមក​កម្ពុជា ក្នុងអំឡុងពេល​ពី​ខែតុលា ឆ្នាំ​២០២០ មកទល់នឹង​ពេល​មាន​ផ្ទុះ​ករណី​ឆ្លង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

២. តាម​ការពិចារណា​ដោយ​ហ្មត់ចត់ លើ​លទ្ធផល នៃ​ការសិក្សា​វត្ថុ​សំណាក​អ្នកជំងឺ​បំបែក​បន្តៗ​គ្នា រក​ភាពដូចគ្នា​នៃ វីរុស​កូ​វីដ​-១៩ (Sequencing Covid-19 virus sample) ទៅនឹង​សំណាក​រូបរាង​វីរុស​កូ​វីដ​-១៩ ពី​តំបន់​ផ្សេងៗ​គ្នា បាន​បង្ហាញថា គឺ​មិនមាន​ការទាក់ទង​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ​។​

៣. ជំ​ហ៊ាន​បន្ទាប់ ក្រុមការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម អំពី​ប្រភព​ចម្លង​វីរុស​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​សូម​បងប្អូន​សាធារណជន​មេត្តា​ជ្រាប និង​សូម​រក្សា​សភាព​ហ្នឹង​នរ​ចូល រួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ ឡើងទៅ​) បើ​មិនមាន​ការចាំបាច់ សុំ​នៅក្នុង​ផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យ​បានល្អ និង​មិនត្រូវ មានការ​ជួបជុំ​គ្នាច្រើន​កុះករ (​លើសពី ២០​នាក់ ) នោះឡើយ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ករណី​ជំងឺ​កូ​វីដ​-១៩ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទូរស័ព្ទ​លេខ ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×