Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើស​រើសយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើជា​កន្លែង​ពិនិត្យ​យក​សំណាក​វីរុស​covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា លើក​ទី​២

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​បានសម្រេច​ជ្រើស​រើសយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើជា​កន្លែង​សម្រាប់​យក​សំណាក​លើក​ទី​២ សម្រាប់​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​មាន​វីរុស​covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​៨​ធ្នូ​ខាងមុខនេះ​។​

ដើម្បី​ដំណើរការ​នៃ​ការរៀបចំ​ទីតាំង​ថ្មី​ខាងលើនេះ​ដំណើរការ​ទៅបាន​រលូន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​ជាមួយនឹង​ការណែនាំ​ឱ្យ​រៀបចំ សណ្ដាប់ធ្នាប់ ការរៀប​ចំណត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ និង​ការរៀបចំ​រោង​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​និង​បង្គន់​អនាម័យ​ផងដែរ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះ បាន​ណែនាំ​មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​នឹង​ប្រើប្រាស់​កម្លាំង​ប្រមាណ​៥០​នាក់​ដើម្បី​ជួយ​ទៅលើ ការរៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​ពី​ខាងក្នុង​និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ​។​

​លោកស្រី យក់ សម្បត្តិ បាន​ថ្លែងថា សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ តាម​ទីតាំង​ដែល​បានកំណត់​សម្រាប់​រាជធានី​ភ្នំពេញ​នៅ​ក្រសួងមហាផ្ទៃ និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×