Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឡ​ចំហុយ​ក្តារបន្ទះ​ចំនួន​២​នៅ រោងចក្រ​ផលិត​ក្តារបន្ទះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង​

spot_img

​ស្រុក​ព្រៃនប់​៖ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ មាន​អគ្គិភ័យ​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត​ក្តារបន្ទះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​ខូចខាត ឡ​ចំហុយ​ក្តារបន្ទះ​ចំនួន​២ និង​បន្ទះក្តារ​មួយចំនួន​។

​ភ្លាមៗ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​02​គ្រឿង ដែល​ប្រចាំការ​នៅក្នុង​តំបន់​នោះ ធ្វើការ​ពន្លត់​ទាន់ពេល មិនអោយ​ឆាបឆេះ​រាលដាល​បន្ត ។​

​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា មាន​ករណី​អគ្គី​ភ​យ័​ឆេះ​ឡ​ចំហាយ​កុង​ប្លា​កេ មួយកន្លែង ក្នុង​រោងចក្រ​សាន​ដុង​ផលិត កុង​ប្លា​កេ ចំណុច​អគារ​លេខ​១៨ ។ បណ្ដាលអោយ​ឆេះ​ឡ​ចំហាយ​ចំនួន​២​ទាំងស្រុង និង​រាលដាល​ឆេះ​ចូលទៅ​ខាងក្នុង​ប្រហែល​ពី​៥​ទៅ​៦ ម៉ែត្រ ។​

​មូលហេតុ​មកពី ឆ្លង​ចរន្ត​អគ្គីសនី និង​បង្ក​ឲ្យ​មានការ​ខូចខាត​៖ ឆេះ​ឡ​ចំហាយ​កុង​ប្លា​កេ ចំនួន​២ ទំហំ​៣​ម​x៨​ម​
​រងរបួស​ស្រាល​ចំនួន​៤​នាក់ ភេទ​ប្រុស កម្មករ​ខ្មែរ​ចំនួន​៣​នាក់​និង​ជនជាតិ​ចិន​១ នាក់ ។ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​២​គ្រឿង​ចេញ​អន្តរាគមន៍ ជួយ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ មិន​ឲ្យ​ឆេះ​រាលដាល និង​បាន​ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​៨​ឡាន​ទើប​រលត់​ទាំងស្រុង ៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×