Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួញដូរ​តាម​ការចរចា​លើ​សញ្ញា​បណ្ណ​របស់​ធនាគា​រ PPCB​ លើក​ទី​ពីរ​កើតឡើង​

spot_img

​កាលពី​ថ្ងៃ​ម្សិលមិញ វា​ជា​លើក​ទី​ពីរ​ហើយ​ដែលមាន​ការជួញដូរ​តាម​ការចរចា​កើត​ឡើងលើ​សញ្ញា​បណ្ណ​រប​ស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCB)​។

​ក្នុងនោះ ទំហំ​ជួញដូរ​លើ​សញ្ញា​បណ្ណ​ធនា​គារ​ភ្នំពេញ​ពាណិជ្ជ ម​.​ក មានការ​ការពារ​ហានិភ័យ​អត្រា​ប្តូរប្រាក់ ២០២០-២០២៣ លេខ​២ មាន​ចំនួន ២០.០០០​ឯក​តា ដែល​គិត​ជា​ទឹកប្រាក់​ស្មើនឹង ២ ប៊ី​លាន​រៀល ឬ ជិត ៥០​ម៉ឺន​ដុល្លារ​អាមេរិក​។

​គួរ​រំលឹក​ផងដែរ​ថា ការជួញដូរ​លើកទីមួយ​លើ​សញ្ញា​បណ្ណ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ម​.​ក មានការ​ការពារ​ហានិភ័យ​អត្រា​ប្តូរប្រាក់ ២០២០-២០២៣ លេខ​១ នៅ​ចុងខែ​វិច្ឆិកា មាន​ចំនួន​៤,២​ប៊ី​លាន​រៀល​។

​ដោយឡែក​ការជួញដូរ​ភាគហ៊ុន​ក្នុង​ម្សិលមិញ​វិញ គេ​សង្កេតឃើញថា ទឹកប្រាក់​ទំហំ​ជួញដូរ​សរុប​បាន​ធ្លាក់​ប្រមាណ​៣១% មក​ត្រឹម​១៥៤,៣៨​លាន​រៀល តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​. ក៏បាន​ធ្លាក់​បន្តិចបន្តួច គឺ​០,១%​ផងដែរ ដែល​បាន​បិទ​ត្រឹម​៦៤៤,៤៣​ពិន្ទុ​។

​ភាគហ៊ុន​ចំនួន ៤ ក្នុងចំណោម ៧ ដែល​រួមមាន PWSA PPAP PPSP និង​PEPC បាន​ចុះមក​នៅត្រឹម ៥.៧០០៛ ១១.៦២០៛ ១.៥៩០៛ និង​៣.០០០៛​។ ខណៈដែល​ភាគហ៊ុន​PAS បាន​ឡើងដល់​១៣.៨០០៛ ភាគហ៊ុន​GTI និង​ABC​បាន​រក្សា​លំនឹង​ថេរ​ដដែល​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×