Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១០​ខែ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២.៦៧៥​លើក ស្លាប់​១.៣៦៨​នាក់ របួស​៤.០០៧​នាក់​

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០ បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧៧៨​លើក ស្មើ​២៣% (២.៦៧៥/ ៣.៤៥៣​លើក​) អ្នកស្លាប់​បាន​ថយចុះ​ចំនួន ២៨៨​នាក់ ស្មើ​១៧% ( ១.៣៦៨/១.៦៥៦​នាក់​) និង​អ្នករបួស​ថយចុះ​ចំនួន ១.២០៧​នាក់ ស្មើ​២៣% (៤.០០៧ /៥.២១៤​នាក់​) បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០១៩​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចេញ​សេចក្ដីណែនាំ​ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​

​អនុវត្តតាម​ទិសដៅ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ដែល គ​.​ស​.​ច​.​គ​.​បានកំណត់​យក​ឆ្នាំ​២០២០ ដើម្បី ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គ​.​ស​.​ច​.​គ​.​បាន​ចង្អុល​ដឹកនាំ ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍ ផ្លូវគោក​ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ដោយ ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០ បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧៧៨​លើក ស្មើ​២៣% (២.៦៧៥/ ៣.៤៥៣​លើក​) អ្នកស្លាប់​បាន​ថយចុះ​ចំនួន ២៨៨​នាក់ ស្មើ​១៧% ( ១.៣៦៨/១.៦៥៦​នាក់​) និង​អ្នករបួស ថយចុះ​ចំនួន ១.២០៧​នាក់ ស្មើ​២៣% (៤.០០៧ /៥.២១៤​នាក់​) បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០១៩​។​

​គ .​ស​.​ច​.​គ​. សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច ដ៏​ថ្លៃថ្លា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​ម​ន្ត្រី​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ដែល​បាន​នាំឱ្យ​ទទួលលទ្ធផល​ជា​វិជ្ជមាន​។

​គ​.​ស​.​ច​.​គ​. សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកាន់ខ្ជាប់​នូវ ស្មារតី​ប្រុងប្រយ័ត្ន បើកបរ​ប្រកបដោយ​សុជីវធម៌ និង​ការយោគយល់​គ្រប់​កាលៈទេសៈ​។​

​បើទោះបី​ស្ថានភាព​ហាក់​ប្រសើរ​ជាង​មុន​ក្ដី ក៏ប៉ុន្តែ គ​.​ស​.​ច​.​គ​. ពិនិត្យឃើញថា គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក​នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ធៀប​ទៅនឹង​គ្រោះថ្នាក់​សង្គម​នានា ដែល​បណ្តាលឱ្យ​បាត់បង់​ជីវិត រងរបួស ខ្ញុំ​ច​ខាត​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​ដល់​ជីវភាព​នៃ​គ្រួសារ​រងគ្រោះ​ជាច្រើន​ទៀតផង​។ ដូចនេះ​ដើម្បី​កាត់បន្ថយ ហា​នី​ភ័យ​នេះ​ឱ្យ​ថយចុះ និង​ដើម្បី​ជំរុញ​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត គ​.​ស​.​ច​.​គ​. ដាក់ចេញ​វិធានការ​បង្ការ និង​ទប់ស្កាត់​កំណើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដូចខាងក្រោម​៖

១.​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត ត្រូវ​ជំរុញ​ចាត់វិធានការ​ដូចតទៅ​៖ បង្កើន​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​ផែនការ​សកម្មភាព​លេខ ០០៣/២០ ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ របស់​អនុគណៈកម្មការ​ទី​២ និង​តាម​បទពិសោធន៍​ជាក់ស្តែង ដោយ​ផ្តោតលើ មុខសញ្ញា​បង្ក​គ្រោះថ្នាក់ មូលហេតុ​នាំឱ្យមាន​គ្រោះថ្នាក់ ពេលវេលា និង​ទីកន្លែង​ដែល​កើតឡើង​នូវ​ហេតុការណ៍ គ្រោះថ្នាក់ ដើម្បី​ដាក់ចេញ​វិធានការ​ឱ្យបាន​សមស្រប និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយនេះ ត្រូវ​ចាត់​ស្រាវជ្រាវ តាម​ចាប់​ឱ្យបាន​នូវ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​រត់គេចខ្លួន ដើម្បី​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស តាមច្បាប់ និង​ត្រូវ​ចែករំលែក​ព័ត៌មាន សាវតារ​ជាតិ​របស់​ជនបង្ក​ដែល​រត់គេចខ្លួន ជូន​ដល់​គ្រប់​ក្រុមហ៊ុន សហគ្រាស ទាំង​រដ្ឋ និង​ឯកជន​ដែល​ពាក់ព័ន្ធ ឱ្យបាន​ជ្រាប និង​ចូលរួម​សហការ​។ បង្កើន​ការរៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ ឱ្យមាន​របៀបរៀបរយ ដោយ​ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ចំពោះ​ករ​ណ៍​ល្មើស​ក្នុង​ការចត​យានយន្ត ការមិន​គោរព​ភ្លើង​សញ្ញា ផ្លាកសញ្ញា គំនូស​សញ្ញា និង​ការប្រើប្រាស់ ចិញ្ចើមផ្លូវ​ដោយ​គ្មាន​ការអនុញ្ញាត​។ ជាមួយនេះ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ការកកស្ទះ​ចរាចរណ៍​ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត តាម​គ្រប់​រូបភាព​ជាប្រចាំ ដល់​គ្រប់​មូលដ្ឋាន និង​គ្រប់​វេទិកាសាធារណៈ ដើម្បី​ផ្តល់​ចំណេះដឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​។​

​ត្រូវ​ពង្រឹង​ថែមទៀត​នូវ​ប្រព័ន្ធ​សង្គ្រោះបន្ទាន់ ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្លូវគោក អំពី​យន្តការ មធ្យោបាយ និង​ការទំនាក់ទំនង​ព័ត៌មាន សំដៅ​ធ្វើការ​សង្គ្រោះ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​បាន​ឆាប់​ទាន់ ពេលវេលា​។

​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ចលនា​ប្រឡងប្រណាំង “​តំបន់​ពិសេស​នៃ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បានចែង​ក្នុង​សេចក្តីណែនាំ​លេខ ០០១/១៩ ស​ណន​. គ គ​.​ស​.​ច​. ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់ គ​. .​ស​. .​គ​។ ដើម្បី​ជំរុញ​ចលនា​នេះ អគ្គលេខាធិការដ្ឋាន​នៃ គ​.​ស​.​ច​.​គ​. ត្រូវ​ចាត់​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង ផ្តើម​ស្នើការ​វាយតម្លៃ​លើកសរសើរ​ដល់​អង្គភាព និង​បុគ្គល ដែលមាន​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច​ឆ្នាំ​២០២០​។
​ត្រូវខិតខំ​បន្ត​ពង្រឹង​វិន័យ សីលធម៌ គុណធម៌ និង​មនសិការ​វិជ្ជាជីវៈ រួមទាំង​ការបន្ត​លើកទឹកចិត្ត ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជាប់​ជាប្រចាំ​។​

២.​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​សហគ្រាស​សាធារណៈ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ លេខ ០១៣ គ​.​ស​.​ច​.​គ​. ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ របស់ គ​.​ស​.​ច​.​គ​. ស្ដីពី​ការជំរុញ​ការអប់រំ​ផ្សព្វផ្សាយ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក ក្រោម​ឱវាទ​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់ជាតិ និង​ថ្នាក់ ក្រោម​ជាតិ ឱ្យមាន​ស្មារតី​គំរូ​ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ត្រូវបង្កើត​កម្មវិធី​អប់រំ ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ឱ្យបាន​ទៀងទាត់​យ៉ាងតិច​មួយ​ត្រីមាស​ម្តង ការបញ្ចូល​ខ្លឹមសារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ក្នុង​បទបញ្ជាផ្ទៃក្នុង ការបង្កើត​កម្មវិធី​ប្រឡងប្រណាំង​លើកទឹកចិត្ត​ចំពោះ​មន្ត្រីរាជការ និយោជិត​ដែល អនុវត្ត​បានល្អ​នូវ​បទបញ្ជាផ្ទៃក្នុង និង​ត្រូវធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​២០២០ និង​ធ្វើ​របាយការណ៍​ប្រចាំខែ​ក្នុង ឆ្នាំ​២០២១​ខាងមុខ អំពី​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទៀងទាត់ ជូន​មកកាន់ គ​.​ស​.​ច​.​គ​. តាមរយៈ​អគ្គលេខាធិការដ្ឋាន នៃ​គ​.​ស​.​ច​.​គ​.​ដែលមាន​ទីតាំង​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការ​ទី​១ អនុគណៈកម្មការ​ទី​២ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត និង​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ចាត់​អនុវត្ត ឱ្យ​ទទួលបាន​ជោគជ័យ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×