Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការហាត់​ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ និង​ផ្អាក​ការចេញ​-​ចូល ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ៧​ថ្ងៃ ពីថ្ងៃ​៧-១២​ធ្នូ

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​ប្រកាស​ផ្អាក​ការហាត់​ប្រាណ ការលេង​កីឡា ការហាត់​ហ្វឹកហ្វឺន​កីឡា​គ្រប់​ប្រភេទ និង​ការចេញ​-​ចូលក្នុង​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បុគ្គលិក​អប់រំ​ដែលមាន​ទីតាំង បម្រើ​ការងារ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បន្ត​ធ្វើការ​តាម​អន​ឡាញ​។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​សហព័ន្ធ​កីឡា​ជាតិ បុគ្គលិក​អប់រំ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា និង​សាធារណជន​ទាំងអស់ ដែល​ហាត់ប្រាណ ឬ​លេង​កីឡា និង​ហាត់​ហ្វឹកហ្វឺន ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ មេត្តា​ជ្រាបថា​៖ ដើម្បី​ឆ្លើយតប តាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងសុខាភិបាល ក្នុង​ការយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​ប្រមូល សំណាក​ធ្វើតេស្ត​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច ផ្អាក​ការហាត់​ប្រាណ ការលេង​កីឡា ការហាត់​ហ្វឹកហ្វឺន​កីឡា​គ្រប់​ប្រភេទ និង​ការចេញ​-​ចូលក្នុង​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×