Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជា សិរី នឹងចូលរួម​សម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី «​ការទូទាត់​ក្នុង​ជំនាញ​ហិរញ្ញវត្ថុ​ឌីជីថល​»

spot_img

​ភ្នំពេញ​៖ លោកជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ កម្មវិធី «​ការទូទាត់​ក្នុង​ជំនាញ​ហិរញ្ញវត្ថុ​ឌីជីថល​» (The Payments in Digital Finance Specialisation) តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​និង​សហគ្រិន និង​វិទ្យាស្ថាន​ធនាគារ​ប៊ុ​យ​ដា​ប៉ែស​។​

​កម្មវិធី ការទូទាត់​ក្នុង​ជំនាញ​ហិរញ្ញវត្ថុ​ឌីជីថល​«The Payments in Digital Finance Specialisation»​នឹង​រៀបចំឡើង​នៅ​នៅ​ថ្ងៃ​អង្គា​រ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​
​ពិធី​សម្ពោធ​នេះ​នឹងត្រូវ​ធ្វើឡើង នៅក្នុង​កម្មវិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​សិង្ហ​បុរី​ឆ្នាំ​២០២០ ក្នុង​គោលបំណង ទី​១/-​ចែករំលែក​និង​ផ្សព្វផ្សាយ​វគ្គ​សិក្សា​ខ្លីៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពាក់ព័ន្ធ​នឹង​ប្រធានបទ ស្ដីពី​ការទូទាត់​ក្នុង​យុគ្គសម័យ​ហិរញ្ញវត្ថុ​ឌីជីថល (Payments in Digital Finance) ដោយមាន​ការ​ឧទ្ទេសនាម​ជាពិសេស ពី​វាគ្មិន​ល្បីៗ​នៅក្នុង​ពិភពលោក​ប្រមាណ​២៥​រូប ដែល​ក្នុងនោះ​មាន​លោកជំទាវ ជា សិរី ផងដែរ​។ គោលបំណង​ទី​២ គឺ​ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​ភាព​ច្នៃប្រឌិត ក្នុង​ប្រព័ន្ធ​ទូទាត់​នាពេល​បច្ចុប្បន្ន​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ ជា សិរី នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា លើ​ប្រធានបទ ស្ដីពី​តើ នរណា​ជា​អ្នក​ឈានមុខ​ផ្នែក​នវានុវត្តន៍​នៃ​ការទូទាត់​?(“Who is driving innovation in payments”)​។ លើសពីនេះ កម្មវិធី​ប្រកាស​ពានរង្វាន់​ប្រព័ន្ធ​ទូទាត់​នាពេល​អនាគត ក៏​នឹង​ធ្វើឡើង​ផងដែរ ដោយ​សាធារណជន​អាច​បោះឆ្នោត​គាំទ្រ​តាម​ប្រព័ន្ធ​អន​ឡាញ នូវ ទី​១-​ក្រុមហ៊ុន ទី​២-​បុគ្គល និង ទី​៣-​បញ្ញត្តិ​ករ ដែល​លោកអ្នក​គិតថា​ជា​អ្នកជំរុញ​ឱ្យមាន​ការច្នៃ​ប្រឌិត និង​ជា​ឈានមុខ​(game-changing) ក្នុង​វិស័យ​ទូទាត់​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×