Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សោកស្តាយ​! នេះ​អាច​រូបភាព​ចុងក្រោយ​របស់​ក្មេងៗ​ឈរ​គោរព​ទង់ជាតិ​នៅមុខ​សាលា​អង្គការ​នេះ ព្រោះ​អង្គការ​នឹង​ប្រឈម​បិទទ្វារ​ទាំងស្រុង ដោយសារតែ​…

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់ ខណៈដែល​បានដឹងថា​អង្គការក្រៅរដ្ឋាភិបាល​មួយ​មាន​ឈ្មោះថា «​មូល​និ​ធី​សម្រាប់​សង្គ្រោះបន្ទាន់​ទុ​រគ​ត៌​ភាព​» ដែល​បាន​ជួយ​កុមារ​ក្រីក្រ​រាប់រយ​នាក់​បាន​រៀនសូត្រ​ឥតគិតថ្លៃ ពេលនេះ​ត្រូវ​ប្រឈម​ការបិទ​នៅ​ខែក្រោយ ដោយសារ​ជួប​បញ្ហា​ខ្វះ​ថវិកា​ក្នុងការ​ទ្រទ្រង់​ដំណើរការ​បន្តទៀត​។ ហេតុនេះ កុមារ​ក្រីក្រ​នៅលើ​គំនរ​សំរាម​ស្ទឹងមានជ័យ និង​កុមារ​អនាថា​ជាច្រើន​នាក់​ទៀត នឹង​អាច​បាត់បង់​ការសិក្សារ​បស់​ពួកគេ​ផងដែរ​។​

​នេះ​បើ​យោងតាម​ស្ថាបនិក​អង្គការ​នេះ​លោក ឱម តារា បាន​បង្ហោះ​សារ​ទាំង​អារម្មណ៍​សោកសៅ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​មូលនិធិ សម្រាប់​សង្គ្រោះបន្ទាន់​ទុ​រគ​ត៌​ភាព​» ជួយ​កុមារ​រាប់រយ​អ្នក​ឲ្យ​បាន​រៀនសូត្រ ដោយ​ឥតគិតថ្លៃ ។ ខណៈពេល​អង្គការ​មួយ​នេះ​កំពុងតែ​ប្រឈមមុខ​និង​ការបិទទ្វារ ដោយសារតែ​ស្ថាបនិក​អង្ក​ការ​មួយ​នេះ ជួប​នូវ​បញ្ហា​ខ្វះ​ថវិកា​នៅក្នុង​ការ​ទ្រទ្រង់​ដំណើរ​បន្តទៀត​។ កុមារ​ក្រីក្រ នៅ​គនរ​សំរាម​ស្ទឹងមានជ័យ និង​កុមារ​អនាថា​ជាច្រើន​នាក់​ទៀត អាច​ប្រឈម​នឹង​ការបាត់បង់​ការសិក្សា​ផងដែរ​។​

​ជាក់ស្តែង​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកគ្រូ អោម តារា ដែលជា​ស្ថាបនិក​មួយរូប បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​រូប​ក្មេងៗ​ឈរ​គោរព​ទង់ជាតិ​នៅមុខ​សាលា​អង្គការ​នេះ អាចជា​រូបថត​ចុងក្រោយ​របស់​ពួកគាត់​ហើយ ព្រោះ​អង្គការ​ប្រឈម​និង​ការបិទ​ទាំងស្រុង​នៅ​ចុងខែ​នេះហើយ ព្រោះ​រក​ជំនួយ​ទ្រទ្រង់​សម្រាប់​ឆ្នាំ​២០២១​មិន​គ្រប់ ។ យើង​ត្រូវការ​ថវិកា​យ៉ាងតិច ២៥,០០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដើម្បី​អាច​ដំណើរការ​ទៅបាន​។ មកទល់​ម៉ោង​នេះ ខ្ញុំ​កៀរគរ​បានតែ ៥០០០​ដុល្លារ​ប៉ុណ្ណោះ យើង​ខ្វះ​រហូត​២០,០០០​ដុល្លារ ដែល​បង្ហាញថា​យើង​មិនអាច​ទៅមុខទៀត​បាន ប្រសិនជា​គ្មាន​ជំនួយ​បន្ថែម​។​

​ខ្ញុំ​ធ្លាប់បាន​សរសេរ​កន្លង​មកហើយ អ​ម្រែ​កមួយ​នេះ​ខ្ញុំ​រែក​ម្នាក់ឯង ១៥​ឆ្នាំ​មកហើយ វា​ចេះតែ​ធ្ងន់​ទៅៗ រហូត​ពេលនេះ​ខ្ញុំ​រែក​ទៅមុខទៀត​លែងរួច ជម្រើស​គឺ​ទម្លាក់​វាពី​ស្មា​បើ​គ្មាន​អ្នក​សាង​។ ក្មេងៗ​អស់នេះ​អាច​និង​វិល​ទៅ​ស្ថានភាព​ដើម​របស់គាត់​វិញ បើ​អង្គ​ការបិទ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×