Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ចោទ​តារាចម្រៀង មាស សុខ​សោភា និង​មិត្តភក្តិ​ថា​ឈ្លើយ​ព្រោះ​មិន​ព្រម​ថតរូប​ជាមួយ​ខ្លួន​ថែមទាំង​កន្លង​ម្ហូប​នាង​ទៀត​

spot_img

​ភ្នំពេញ ៖ តារាចម្រៀង មាស សុខ​សោភា នៅ​សុខៗ​ស្រាប់តែ​ត្រូវ​នារី​ម្នាក់ ចេញមុខ​រិះគន់​ធ្ងន់ៗ​ថា ឈ្លើយ​និង​ឫក ពេល​ជួប​ខាងក្រៅ ព្រោះ​បាន​បដិសេធ​មិន​ព្រម​ថតរូប​ជាមួយ​ខ្លួន ថែមទាំង​ដើរ​កន្លង​ម្ហូប​អារ​ហារ​ដែល​ខ្លួន​ញាំ​ទៀត​។​

​តាមរយៈ​គណនី​តិច​តុ​កមួយ​ដែលមាន​ឈ្មោះថា យ៉ា​លីន បាន​បង្ហោះ​វីដេអូ​រិះគន់​ធ្ងន់ៗ ចំពោះ​តារាចម្រៀង មាស សុខ​សោភា និង​មិត្តភក្តិ​ថា «​តារាចម្រៀង មាស សុខ​សោភា ជួប​ផ្ទាល់​នៅ​ភ្នំ​គូលែន​ឈ្លើយ​ណាស់ ហើយ​ឫក​ណាស់ រើសអើង​ណាស់ ខ្ញុំ​ស្គាល់​ច្បាស់​ជាងគេ​គឺ មាស សុខ​សោភា គឺ​មិន​ច្រឡំ​ទេ រាក់ទាក់​គេ​សុំ​គេ​ថត​ជាមួយ​គេ​ឆ្លើយ​មក​សោះអង្គើយ​ថា​ថត​មិន​បានទេ ហើយ​គ្នីគ្នា​របស់​តារាចម្រៀង មាស សុខ​សោភា ៣​នាក់​ទៀត ដែលមាន​ម្នាក់​ប្រុស​មិន​ប្រុស​ស្រី​មិន​ស្រី គេ​ឆ្លើយថា​ថត​មិន​បានទេ​។ នាង​បន្តទៀតថា មិនបាន​ក៏​មិន​អី ស្រាប់តែ​សុខៗ​ក្រុម​តារាចម្រៀង មាស សុខ​សោភា ក៏​មក​ដណ្តើម​កន្លែង​ដែល​ខ្លួន​លេង កន្លង​ម្ហូបអាហារ​ដែល​នាង​ញាំ ថែមទាំង​មាន​មី​កា​ម៉ាប់​ម្នាក់​ចង់​គៀរ​នាង​ទម្លាក់​ទឹក​ទៀត នាង​មិន​គោរព​ទេ​មនុស្ស​អស់​អីចឹង ហៅ​វា​មី​ទៅ​ល្អ​ជាង និង​ហើយ​មិនបាច់​គួរសម​និង​ពួកវា​ទេ តារា​អស់​អញ្ចឹង​»​។

​ក្រោយ​ការ​បង្ហោះ​វីដេអូ​នោះ​រួចមក ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​តិច​តុ​ក​ជាច្រើន ជាពិសេស​អ្នកគាំទ្រ​តារាចម្រៀង មាស សុខ​សោភា បាន​ចូលទៅ​ខ​មិន​តប​តទៅ​នារី​ម្នាក់​នោះ​វិញ ដោយ​អ្នកខ្លះ​និយាយថា «​សម្រាប់​ខ្ញុំ​ផ្ទាល់​មិន​កាន់ជើង​ខាង​ណា​ទេ​តែបើ​បង មាស សុខ​សោភា ឫក អស់អ្នក​រួសរាយ​ហើយ​, បើ​គេ​ឆ្មើងឆ្មៃ គេ​មិនមែន​សាង​កេរ្តិ៍ឈ្មោះ​មកដល់​សព្វថ្ងៃ​ទេ​, ខ្ញុំ​ជាតា​រា​សម្តែង ខ្ញុំ​ធ្លាប់​ជួប​គាត់ រួសរាយ​ទាំង​ក្រៅ​និង​ក្នុង ហើយ​ចិត្តល្អ​ទៀត​, គ្មាន​អ្នកណា​ជឿ​បង​ទេ បង​និយាយ​ពន្លើស​ច្រើនពេក ព្រោះ​អ្នក​ដែល​ជួប​គាត់​មិនមែន​តែ​បង​ម្នាក់ ហើយ​អ្នក​ដែល​ជួប​ភាគច្រើន គឺ​ផ្ទុយ​ពី​ការនិយាយរ​បស់បង​»​។​

​គួរ​បញ្ជាក់ថា តារាចម្រៀង មាស សុខ​សោភា គឺជា​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ​ម្នាក់​ប្រចាំ​ប្រទេស​កម្ពុជា ដែល​មនុស្ស​ភាគច្រើន​បានទទួល​ស្គាល់​ពី​ទឹកដម​សំឡេង​ពីរោះ ក្រអួន​ក្រអៅ​អាច​បត់បែន​បាន​គ្រប់​ទម្រង់ ទាំង​បុរាណ​និង​សម័យ ហើយ​អ្នក​ដែល​ស្រឡាញ់​គាំទ្រ មាស សុខ​សោភា ក៏មាន​គ្រប់​វ័យ​ផងដែរ ជាងនេះទៅទៀត​តាំងពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នេះ គេ​កម្រ​ឃើញ​មាន​អ្នកគាំទ្រ​ណា​រិះគន់​តារាចម្រៀង មាស សុខ​សោភា នេះ​ណាស់ មានតែ​ទទួលបាន​ការកោតសរសើ​រ​ពី​អត្តចរិត​រួសរាយ រាក់ទាក់ ស្មើ​ចុង​ស្មើ​ដើម ទាំង​ជាមួយ​អ្នក​រួមការ​ងារ​និង​អ្នកគាំទ្រ​៕ រក្សា​សិទ្ធ​ដោយ​៖ កូ​លាប ក្រហម​

\

spot_img
×