Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បញ្ចេញកម្លាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ

spot_img

ខេត្តព្រះសីហនុ៖ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ លោក ឌឹម សំបូរ មានប្រសាសន៍ថា នាឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អង្គភាពលោកបាន បញ្ចេញកម្លាំង និងកប៉ាល់ចុះប្រចាំការល្បាតតាមសមុទ្រ ឬតាមបណ្តាកោះនានា ដើម្បីរង់ចាំការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ។

លោកបន្តថា កាលពីថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានចាត់តាំងកំលាំងចំនួន ៣០នាក់ នាវាល្បាតធុនតូចចំនួន ០២គ្រឿង ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមបណ្តាឆ្នេរ-កោះ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម និងកូរ៉េ។

លោក ឌឹម សំបូរ បន្តថា គិតមកត្រឹមថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មិនទាន់មានភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកម្សាន្តតាមសមុទ្រជួបគ្រោះថ្នាក់ផ្សេងៗ នៅលើផ្ទៃសមុទ្រនោះទេ។ ទោះយ៉ាងនេះក្តី លោកបន្តថា កម្លាំងជំនាញ របស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានបន្តសកម្មភាពការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជាប្រចាំ។ លោក ឌឹម សំបូរ ស្នើរដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលធ្វើដំណើរតាមសមុទ្រនាខេត្តព្រះសីហនុ បើមានជួបបបញ្ហាគ្រោះថ្នាក់អ្វីមួយ នៅលើផ្ទៃសមុទ្រសូមទាក់ទងមកអង្គភាពលោកអោយបានឆាប់ ដើម្បីបញ្ចេញកម្លាំង និងនាវាសង្គ្រោះអោយបានទាន់ពេល៕ ដែន សីមា

spot_img
×