Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែក​ភ្នែក​! រ៉ូ​ស ធ្លាប់​ប្រកែក​មិន​កែ​សម្ផស្ស​ក្តែ​ងៗ ឥឡូវ ប្រែ​សម្រស់ ៣៦០ ដឺ​ក្រែ មើល​លែង​ស្គាល់ (​វីដេអូ​)

spot_img

​ប្រិយមិត្ត​បាន​ស្គាល់​ហើយពី​តារា​សម្តែង​ស្រី​កញ្ញា ហាស់ វី​រ៉ា​ស្រីរ័ត្ន ហៅ​រ៉ូ​ស (Rose) ដែល​កំពុង​ល្បី និង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ជាពិសេស​ពី​សំណាក់​យុវវ័យ​ក្មេងៗ ដែល​ចូល​តាមដាន​បាញ់ Rose ឡើង​កប់ៗ សឹងតែ​គ្មាន​ការលើកលែង​រាល់​ផុស​ម្តងៗ​។​

​ពិតមែន​ហើយ ជា​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ដោយសារ​ក្រដាស ១០ ក្រដាស ២០ មិន​ស្គាល់​ខ្លួន​ហាក់ដូច​មិន​ស្គាល់​វិមាន​ឯ​រាជ្យ ជាដើម ឃើញថា Rose ហាក់​ឡើង​កូដ​ក្រឺតៗ​តែម្តង ខណៈ​តម្លៃ​ខ្លួន​ទទួល​ថត​ប្រូ​ម៉ូត​ផ្សេងៗ​ក៏​ឡើង​ខ្ពស់​។​

​ងាក​មក​មើល​ពី​សម្រស់​វិញ ឃើញថា Rose មាន​ទម្រង់​មុខ​ពងក្រពើ ថ្គាមខ្លា និង​ភ្នែក​វិញ​មើល​ហាក់​ស្លក់​ស្លេកស្លាំង​ជានិច្ច ប្រៀប​ដូច​មនុស្ស​គេង​ពុំ​គ្រប់​អ៊ីចឹង​។ ជាមួយគ្នានេះ​ផងដែរ ក្រោយពី​បានឃើញ​បែបនេះ អ្នក​ចូលចិត្ត​បាញ់​មួយចំនួន​ក៏បាន​ប្រាប់​ទៅ Rose ឲ្យ​កែ​សម្ផស្ស​ចេញទៅ ខណៈ​ក៏​ធ្លាប់មាន​គ្លីនិក​មួយ​ទទួល​វះកាត់​កែ​សម្ផស្ស​ដោយ​ឥតគិតថ្លៃ​ផងដែរ ប្រសិនបើ Rose យល់ព្រម​។ ប៉ុន្តែ នៅពេលនោះ Rose ក៏​ធ្លាប់បាន​និយាយថា ពុំ​កែ​ទេ​ទុក​តាម​ធម្មជាតិ​ល្អ​ជាង​។​

​តែ​ទោះយ៉ាងណា ស្រាប់តែ​ថ្មីៗ​នេះ Rose បានធ្វើ​ឲ្យ​គ្រប់គ្នា​ស្រ​ឡាំង​តែម្តង ខណៈ​ឡើង​គ្រែ​វះកាត់ ហើយ​លទ្ធផល​មើលឃើញ​ថា​ប្រែ​សម្រស់ ៣៦០ ដឺ​ក្រេ មើល​លែង​ស្គាល់​តែម្តង​។ ទន្ទឹមនេះ​ផងដែរ Rose ក៏បាន​ភ្ជាប់​សារ​បញ្ជាក់ប្រាប់​ហ្វេ​នៗ​ពី​ការកែ​សម្ផស្ស​លើកដំបូង​របស់ខ្លួន​ថា​៖ «​វះ​កាត់ត​ចង្ការ នឹងធ្វើ​ច្រមុះ​បាន​២​ថ្ងៃ​ហើយ​សូម​ពាក្យ​ជូនពរ​ម្នាក់​មួយ​មក​ហ្វេ​ន​ហ្វេ​ន នឹក​អ្នក​ទាំងអស់គ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×