Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រកឃើញ​បុគ្គលិក​ហាង​លក់​សម្លៀកបំពាក់ Pedro ចំនួន៦នាក់ មាន​វិជ្ជមានវីរុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅលើ​បុគ្គលិក​ហាង Pedro ចំនួន​៦​នាក់ សរុប​អ្នក​ឆ្លង​នៅ​ហាង Pedro កើន​ដល់​៧​នាក់ ​។​

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ របស់​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ ចំណែក​ហាង​លក់​សំលៀកបំពាក់ Pedro ត្រូវបាន​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន​។​

​លោកស្រី​បាន​បន្ថែមថា ថ្ងៃនេះ​ក៏មាន​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​ចំនួន​៣​នាក់ ឆ្លងកាត់​កោះ​តៃវ៉ាន់ ចូលមក​ភ្នំពេញ​មាន​អវិជ្ជមាន​កូ​វីដ​១៩​ផងដែរ​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់ថា “​រហូតដល់​ម៉ោង ៥​និង​៣០​ល្ងាច ថ្ងៃទី​៤ ធ្នូ ២០២០ យើង​រកឃើញ​បុគ្គលិក​ហាង Pedro ចំនួន​៦​រូប​ថែមទៀត សរុប​អ្នក​ឆ្លង​នៅ​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ កើន​ដល់​៧​នាក់ ខណៈ​ថ្ងៃនេះ យើង​ក៏​រកឃើញ​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​៣​នាក់ បាន​ឆ្លង​កូ​វីដ​១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​ពីរ ថ្ងៃទី​១៣ នៃ​ច​ត្តា​ឡី​ស័ក ។
​អ្នករស់នៅ​ភ្នំពេញ​ទាំងអស់ សូម​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា​ពេលចេញ​ក្រៅ​ផ្ទះ និង​ហាម​ចេញ​ក្រៅ​បើ​មិនមាន​ការងារ​ចាំបាច់ ។
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥”​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×