Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​និយាយ​ពី​លុយ​ចាយ​លែង​អស់ហើយ តែ​ភរិយា​ឯកឧត្តម ម៉ុង ឬ​ទ្ធី នៅតែ​នាំ​កូនចៅ​ចាប់​ត្រី​ឆ្តោ​រាប់​តោន​ធ្វើ​ប្រហុក

spot_img

​ឧ​ត្ត​ម​ភរិយា​ឯកឧត្តម​ប​ណ្ទិ​ត ម៉ុង ឬ​ទ្ធី គ្រាន់តែ​ធ្លាក់​ខ្យល់​ត្រជាក់​ពី​ជើង​ភ្លាម បាន​នាំ​កូនចៅ​ចាប់​ត្រី​ឆ្តោ​រាប់​តោន​ដើម្បី​ធ្វើ​ប្រហុក​ស្តុក​ទុក ដែលជា​ទំនៀមទម្លាប់​របស់​ប្រជាកសិករ​ខ្មែរ​យើង​តែង​ធ្វើជា​រៀងរាល់ឆ្នាំ ឃើញ​ហើយ​ធ្វើ​ឲ្យ​អ្នកទីក្រុង​ដែល​ធ្លាប់​រស់នៅ​ជនបទ​នឹករលឹក​ជីវភាព​ស្រុក​ស្រែចំការ​ជាខ្លាំង​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ឯកឧត្តម​ប​ណ្ទិ​ត ម៉ុង ឬ​ទ្ធី បាន​បង្ហោះ​នៅមុននេះ​បន្តិច​បាន​រៀបរាប់ថា «​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​សុក្រ ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ដូច​ការគ្រោងទុក​ដើម្បី​ឲ្យ​រដូវ​កាល​ធ្វើ​ត្រី​ប្រហុក ជា​ទំនៀមទម្លាប់​របស់​ប្រជាកសិករ​ខ្មែរ​យើង ឲ្យ​តែ​ធ្លាក់​ខ្យល់​ត្រជាក់​មកពី​ទី​ស​ខាងជើង​ជា​រដូវ​ចម្រូត​ផង តែងតែ​នាំគ្នា​ធ្វើ​ត្រី​ប្រហុក ហើយ​ព្រឹក​នេះ​យាយ​ខ្ញុំ​គាត់​បាន​បញ្ជា​ឲ្យ​កូនចៅ​ទៅ​ចាប់​ត្រី​ឆ្តោ​ចំនួន​១២​តោន​យកមក​ធ្វើ​ប្រហុក សម្រាប់​ថ្ងៃទី​មួយ ក្នុង​គំរោង​១៥០​តោន​រយៈពេល​១៥​ថ្ងៃ ប្រហុក​នេះ​ធ្វើ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កែវផុស​»​។
​គ្រាន់តែ​បង្ហោះ​ភ្លាម​មាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​ចូលមក​ខ​មិន​សរសើរ​ពី​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ភរិយា​បណ្ឌិត ម៉ុង ឬ​ទ្ធី ថាបើ​ទោះបី​ជាមាន​លុយ​ចាយ​លែង​អស់យ៉ាង​ណាក៏ដោយ ក៏​លោកជំទាវ​នៅតែ​រក្សា​ឥរិយាបទ​និង​របៀប​រស់នៅ​ដូចដើម ចំណែក​អ្នក​ខ្លះទៀត​បានខ​មិន​បែប​កំប្លែង​ថា កា​ដុម​ឆែប​គ្រាន់តែ​ប្រហុក​១៥០​តោន តាំងពី​កើត​ពោះ​ម៉ែ​មក​មិនដែល​ឮ ឬ​ឃើញ​ប្រហុក​ខ្នាត​យក្ស​អញ្ចឹងទេ ក្មួយ​សូម​សរសើរ​លោក​អ៊ំ​អស់ពី​ចិត្ត ។​

​គួរ​បញ្ជាក់ថា ប្រហុក​ជា​ប្រភេទ​អាហារ​ផ្អាប់​ម្យ៉ាង ធ្វើឡើង​ពីសា​ច់​ត្រី ដែល​ប្រជាជន​ខ្មែរ​យើង​និយម​ចូលចិត្ត​ទទួលទាន និង​ច្នៃ​ជា​ម្ហូបអាហារ​បាន​ច្រើន​ប្រភេទ​ដូចជា​ប្រហុក​ខ្ទិះ ទឹកគ្រឿង​ប្រហុក ប្រហុក​ស្វាយ​ខ្ចី ប្រហុក​ចិញ្ច្រាំ​ឆៅ​ញាំ​ជាមួយ​បន្លែស្រស់ ប្រហុក​ឆៅ​ម្ជូរ​ក្រសាំង និង​សម្រាប់​បង់​សម្លរ​ខ្មែរ​ជាច្រើន​មុខ ដើម្បី​បង្កើន​រសជាតិ​ផងដែរ​៕ រក្សា​សិទ្ធ​ដោយ​៖ កូ​លាប ក្រហម​

spot_img
×