Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ទទួលសម្ភារការពារ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ពីអង្គការ CARE

spot_img

ភ្នំពេញៈ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានទទួលសម្ភារប្រើប្រាស់ការពារ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ពីអង្គការ CARE នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ។
សម្ភារដែលអង្គការ CARE ឧបត្ថម្ភដល់មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ រួមមានៈ ម៉ាស ជែល និងសាប៊ូ សម្រាប់លាងដៃសម្លាប់មេរោគ។

សម្ភារទាំងនោះ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានផ្តល់ជូនមន្ត្រីបម្រើការនៅក្នុងមន្ទីរ និងផ្តល់ទៅខណ្ឌចំនួន២ទៀត មានខណ្ឌសែនសុខ (ចំនួន២ សង្កាត់ រួមមាន សង្កាត់សង្កាត់ទឹកថ្លា និងសង្កាត់
ភ្នំពេញថ្មី) និងខណ្ឌពោធិសែនជ័យ ចំនួន២សង្កាត់ (សង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី១)។

លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានអំណរគុណដល់អង្គការឃែ ប្រចាំនៅកម្ពុជា ដែលមានកិច្ចសហការយ៉ាងល្អ និងបានផ្តល់សម្ភារការពារជំងឺកូវីត១៩ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ។

ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរំលឹកថា “យើងគ្រប់គ្នា អាចភ្លេចកូវីដ១៩បាន តែកូវីដ១៩ មិនដែលភ្លេចយើងទេ ដូច្នេះយើងត្រូវបន្តអនុវត្ត វិធានការពារអនាម័យ ឲ្យបានត្រឹមត្រូវជាប្រចាំ”។
លោកស្រី កាន់ រតនៈឧប្បល បានមានប្រសាសន៍ លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ និងខណ្ឌគោលដៅ សូមបន្តអនុវត្ត និងបង្កើននូវការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ទាំងអស់គ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ ដោយគ្រប់ៗគ្នា ត្រូវអនុវត្តតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល ដែលបានណែនាំ ដូចជា លាងដៃជាមួយសាប៊ូ អាកុល ឬជែល ពាក់ម៉ាស ពេលទៅទីប្រជុំជននានា និងហាត់ប្រាណ ក៏ដូចជា បន្តរក្សាគម្លាតសង្គម ពីគ្នា១ម៉ែត្រកន្លះ និងវាស់កំដៅជាប្រចាំ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×