Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ នៅក្រោមដើមឈើ ដោយពុំទាន់ដឹងមូលហេតុ

spot_img

ភ្នំពេញ ÷ ប្រជាពលរដ្ឋនាំគ្នាទៅដើរទៅលេង នៅជិតមាត់ត្រពាំង ក៏ប្រទះឃើញសពបុរសម្នាក់ នៅក្រោមដើមឈើ បង្កការភ្ញាក់ផ្អើល រួចក៏រាយការណ៍ ទៅការអាជ្ញាធរមានសមត្ថកិច្ច ចុះមកជួយពិនិត្យភ្លាមៗ។

ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៤និង ៣០ នាទីល្ងាចថ្ងៃសុក្រទី ៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅលេង នៅក្នុងដីឡូត៍ជិត នឹងត្រពាំងទឹក ហើយក៏បានប្រទះឃើញសពបុរសម្នាក់ នៅក្រោមដើមឈើ រួចក៏បានរាយការណ៍ ទៅខាងអាជ្ញាធរមានសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ពិនិត្យ ក្នុងហេតុការណ៍ខាងលើ រួចក៏រាយការទៅដល់ខាងជំនាញ​ ពិនិត្យកោសល្យវិច័យចុះមកពិនិត្យ នៅមិនទាន់បញ្ជាក់ថា ជនរងគ្រោះខាងលើ ស្លាប់ដោយសារអ្វី ឲ្យពិតប្រាកដនៅឡើយ៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×