Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យទើបទិញរថយន្ត បុរសម្នាក់ បើករថយន្តចេញពីឃ្លាំងលក់រថយន្ត ជាន់ហ្គាច្រឡំស្មានតែហ្រ្វាំង ជ្រុលទៅបុកនឹងបាំងទ្រូងផ្លូវ បាក់អស់ជាច្រើនកង់ ទៅមុខលែងរួច

spot_img

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដរបស់ខ្លួន ចេញពីកន្លែងឃ្លាំងលក់រថយន្តមួយកន្លែង ប្រហែលជាច្រឡំជាន់ហ្គាស្មានតែហ្រ្វាំង ក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយកើលម៉ាស៊ីនរថយន្ត ទៅមុខលែងរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ នឹង ៣០ នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ដែលយើងទទួលបាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស ថែមទាំងមិនទាន់មានផ្លាកលេខផងនោះ ចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងរបាំងទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន៤កង់ ទើបរថយន្តទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ រួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅឯចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីទុកដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ៖ហេងវុត្ថា

spot_img
×