Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តព្រះសីហនុ លើកពេលសវនាការ លើកលែងតែករណីចាំបាច់បំផុតទើបបើកសវនាការ

spot_img

ព្រះសីហនុ៖​ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ការលើកពេលសវនាការ ដើម្បីចូលរួមធានាភាពម្ចាស់ការ ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារ មានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ។

សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានជម្រាបជូន លោក អនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង លោក-លោកស្រីក្រឡាបញ្ជី មន្ត្រី លេខាធិការដ្ឋានរដ្ឋបាល លោកប្រធានពន្ធនាគារខេត្តព្រះសីហនុ លោក -លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុង សំណុំរឿង និងសាធារណជនមេត្តាជ្រាបថា៖ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំុំឲ្យ មានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ហើយម្យ៉ាងទៀត មន្ត្រីមួយចំនួន នៃសាលាដំបូង និងអយ្យការអមសាលាដំបូង មានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល និងត្រូវធ្វើចត្តាឡីស័កផងដែរ ហេតុដូចនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមលើកពេលសវនាការសំណុំរឿង ដែលមានជនជាប់ឃុំ គ្រោងធ្វើនៅក្នុងចន្លោះថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿងដែលជាករណីចាំបាច់មួយចំនួន ដែល លោកចៅក្រម ត្រូវពិនិត្យមើលជាក់ស្តែង ទៅតាមច្បាប់ជាធរមាន។ ដោយឡែកចំពោះការបំពេញកិច្ចការងារ រដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែត្រូវអនុវត្ត វិធានការណ៍សុវត្ថិភាព តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវគោរពឲ្យបាន ត្រឹមត្រូវបំផុត នូវវិធានការអនាម័យដូចជា៖ ពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាត និង ចៀសវាងការប្រមូលផ្ដុំដែលមានគ្នាច្រើន។

សាលាដំបូងខេត្តព្រះសីហនុ បានស្នើសូមលោកអនុប្រធានសាលាដំបូង លោក ចៅក្រម លោកព្រះរាជអាជ្ញារង លោក -លោកស្រីក្រឡាបញ្ជី មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល លោកប្រធាន ពន្ធនាគារខេត្តព្រះសីហនុ លោក-លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជន មេត្តា ជ្រាបតាមការគួរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×