Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយទាក់ទងនឹងមេរោគកូវីដ ដល់ប្រទេសកម្ពុជា

spot_img

ភ្នំពេញ៖តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជាង ២ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈកម្មវិធីដែលរួមមានកម្មវិធីជាច្រើនក្នុងនោះ ថវិកាចំនួនជាង ១១ លានដុល្លា ជាជំនួយទាក់ទងនឹងមេរោគកូវីដ ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានឲ្យដឹងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកលនេះ បានចាប់ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លា ជាជំនួយទាក់ទងនឹងមេរោគកូវីដ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួន ផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។

USAID បានបន្តថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀត របស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាព ក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា។

ភាពជាដៃគូរបស់យើងជាមួយនឹងប្រជាជនកម្ពុជាមានច្រើនរូបភាព។ តាមពិតទៅ សូម្បីតែនៅក្នុងអំឡុងពេល នៃរោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧០០ ០០០ ដុល្លារ ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជាង ២ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈកម្មវិធីដែលរួមមានកម្មវិធីលើកកម្ពស់សុខភាព ការអប់រំ កសិកម្ម ការការពារបរិស្ថាន ការពង្រឹងអភិបាលកិច្ច និងសិទ្ធិមនុស្ស ហើយយើងនៅតែមានការប្តេជ្ញាចិត្ត ក្នុងការផ្តល់ការគាំទ្រដល់សេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឲ្យមានអនាគតមួយ ប្រកបទៅដោយសុខភាពល្អ វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×