Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ចាប់វាយខ្នោះជនសង្ស័យម្នាក់ ឆក់កាបូបជនបរទេស

spot_img

ភ្នំពេញ ៖ កម្លាំងនគរបាលចាប់វាយខ្នោះជនសង្ស័យម្នាក់ភ្លាម ក្រោយពីជិះម៉ូតូ ឆក់កាបូបបុរសជនបរទេស ជិះម៉ូតូកង់បីឥណ្ឌា២នាក់ប្ដីប្រពន្ធ បានសម្រេច តែរត់គេចមិនរួច ត្រូវ ប្រជាពលរដ្ឋស្វាគមន៍រងរបួសតិចតួច បង្កការភ្ញាក់ផ្អើលកកស្ទះផ្លូវ មានអ្នកដំណើរឈប់ចោមរោមច្រើន កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៣០កែងផ្លូវ២៧១ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ ពេជ្រ ចាន់ ហៅអាវៃ អាយុ ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះ៧២ ផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។ ជននេះជិះម៉ូតូហុងដាស្គុបពី ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១II-២៩៨០។

លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់ថា ២នាក់ប្ដីប្រពន្ធជនជាតិចិន ជិះម៉ូតូកង់បីឥណ្ឌាមកដលផ្លូវ៤៣០ ក្នុងទិសដៅពីពីជើងមកត្បូង ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូម្នាក់ឯងមកអែបខាងឆ្វេងដៃម៉ូតូកង់បី ធ្វើសកម្មភាពឆក់យកកាបូបពីដៃប្រពន្ធ ហើយព្យាយាមរត់គេច ហើយជនរងគ្រោះ ស្រែកផ្អើលឆាឡោ ទើបមានប្រជាពលរដ្ឋជួយដេញចាប់បាន ហើយវាយម្នាក់ដៃមួយជើងឡើងទ្រមខ្លួន ទើបប្ដឹងនគរបាលប៉ុស្តិ៍ឲ្យចុះមកយកជនសង្ស័យ ។

ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនបានជិះតាមប្ដីប្រពន្ធជនបរទេស យូរហើយ លុះមកដល់ទីតាំងកើតហេតុខាងលើ ឆ្លៀតឱកាសម៉ូតូកង់បីឡើងចំណោទ ធ្វើសកម្មភាពឆក់យកកាបូប ពីដៃជនរងគ្រោះជាប្រពន្ធ រួចរត់គេចខ្លួន តែគេចមិនរួច។

បច្ចុប្បន្នជនសង្ស័យធ្វើការសាកសួរនាំ និងដកហូតសម្ភារកាបូប មានលុយកាក់និងទូរស័ព្ទ រួមលិខិតឆ្លងដែន ប្រគល់ឲ្យជនរងគ្រោះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×