Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងរកជើងខ្លាំងអក្សរខ្មែរ! សរសេរមធ្យម ងំត្រង់អានសាចុះសាឡើងនៅតែឆ្ងល់….

spot_img

ជាការពិតណាស់ មនុស្សមួយចំនួនដែលមិនចេះយល់ពីអារម្មណ៍អ្នកដទៃ ឬ អាងខ្លួនហាក់អស្ចារ្យ គឺតែងធ្វើអ្វីៗរំលងមិនចេះគិតពិចារណានោះទេ។ ជាក់ស្តែង ជ្រុងមួយនៃការលើកឡើងនេះ ដូចជាការចតរថយន្តជាដើម គឺតែងតែឃើញកើតមានរឿងរ៉ាវត្រូវបានបង្ហោះនៅលើបណ្តាញសង្គមជារឿយៗ ដោយក្នុងនោះម្ចាស់ផ្ទះខ្លះ ទ្រាំពុំបានក៏បានធ្វើរឿងអាក្រក់ៗ តាមរយៈរូបភាពផ្សេងៗ ដើម្បីទុកជាការព្រមាន។ ប៉ុន្តែ ទន្ទឹមនោះផងដែរ ម្ចាស់ផ្ទះខ្លះក៏មានចិត្តអាក្រក់ដែរ ដោយធ្វើទង្វើដែលមិនមានការយោគយល់ ដល់ម្ចាស់ឡានដែលគ្រាន់តែចតមួយភ្លែតប៉ុណ្ណោះ។

ដោយឡែក ងាមកមើលរូបភាពមួយនេះវិញ ដែលបង្ហាញពីការព្រមានរបស់ម្ចាស់ផ្ទះ សរសេរសារនៅលើក្បាលរថយន្តម្ចាស់ឡាន ដែលចតរថយន្តមុខផ្ទះខ្លួន បានកំពុងបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងតែម្តង ប៉ុន្តែ អ្វីដែលមនុស្សជាច្រើនមានការហួសចិត្តនោះ គឺត្រង់ថាម្ចាស់ផ្ទះសរសេរអក្សរអានពុំដាច់ ដែលធ្វើឲ្យម្នាក់ៗខំប្រឹងអានសាចុះសាឡើង ក៏នៅតែមិនយល់ដដែល រហូតដល់ថ្នាក់និយាយទាំងហួសចិត្តថា «ម្ចាស់អក្សរហ្នឹង ច្បាស់ជាកូនពៅរៀនពេទ្យហ្មង»។

តាមរយៈរូបភាពចែករំលែកតៗគ្នានេះផងដែរ ក្នុងនោះអ្នកផុសបានភ្ជាប់ចំណងជើងបែបលេងសើចថា៖ «ម្ចាស់ឡាន : សរសេរលើឡានអញមិនខឹងទេ តែអញខឹងត្រង់សរសេរមើលមិនយល់»។

បើតាមអត្ថន័យដែលម្ចាស់ផ្ទះចង់សរសេរ គឺមានន័យថា គាត់បានដាក់ផ្លាក «ហាមចត» ហេតុអ្វីបានជានៅតែមកចតបំពានអ៊ីចឹង។ ហេតុនេះ គាត់សុំធ្វើការព្រមាន បើថ្ងៃក្រោយមានរឿងអ្វីកើតឡើង គាត់មិនទទួលខុសត្រូវទេ ឬ អាចឡានស្ទួចមកស្ទួចយកទៅក៏មិនដឹងដែរ។

យ៉ាងណាមិញ ដើម្បីកុំឲ្យប្រិយមិត្តមួយចំនួននៅឆ្ងល់តទៅទៀត យើងក៏សូមធ្វើការស្រាយសារ ដែលម្ចាស់ផ្ទះបានសរសេរ ដែលមានខ្លឹមសារទាំងស្រុងថា៖ «ថ្ងៃក្រោយយកឡានមកស្ទូច, ហាមយកឡានមកចតមុខផ្ទះយើង, «ហាមចត» មិនចេះមើលអក្សរទេឬ, ថ្ងៃក្រោយយើងចូលឡានមិនរួច មិនទទួលខុសត្រូវ»។ ហាមចត មិនចេះមើលអក្សរទេឬ»។

ជាមួយគ្នានេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ ដែលពួកគាត់ជាម្ចាស់ផ្ទះធ្លាប់ជួបរឿងនេះ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំយល់អាម្មណ៍ម្ចាស់ផ្ទះ ដោយសារផ្ទះខ្ញុំទិញបានមានផ្លូវមុខក្រោយ ក្រោយផ្ទះខ្ញុំសល់អាចចតឡានបាន អ្នកក្រោយផ្ទះខ្ញុំយកឡានមកចត ដោយគ្មាន សុំការអនុញ្ញាតមួយម៉ាត់ ឃេីញម្ចាស់ក៏មិនខ្ចីសុំ ថ្ងៃក្រោយគង់តែយកហ្វឺតមកសរសេរដែរទេ , បើផ្ទះខ្ញុំវិញ ចតឲ្យចំពីមុខផ្ទះម៉ង រកតែផ្លូវចេញមិនឃើញ ពេលចេញក្រៅម្តងៗជំទាល រកម្ចាស់ចង់បែកបំពង់ក ហើយពេលមកមុខឌឺណាស់ ហើយអាសូរតែមុខផ្ទះតូចមិនថាទេ បើចតឡានបាន៥ មិនទៅចតឲ្យផុតផ្លូវចេញបន្តិចអត់ទេ»៕  រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×