Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបបានមេខ្លោង២នាក់ ក្នុងករណីគ្រឿងញៀនដ៏ធំមួយនៅក្រុងប៉ោយប៉ែត

spot_img

បន្ទាយមានជ័យ ៖ នគរបាលព្រមផ្តល់ព៍ត័មានករណីនគរបាលជំនាញនិងនគរបាលមូលដ្ឋានពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យបានបង្រ្កាបបានមេខ្លោង២នាក់ក្នុងករណីគ្រឿងញៀនដ៏ធំមួយនៅក្រុងប៉ោយប៉ែត កាលពី៣ថ្ងៃជាប់គ្នា ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៧កុម្ភ:ឆ្នាំ២០១៨ កន្លងមក។

មន្ត្រីនគរបាលអោយដឹងថា ៖ ការបង្រ្កាបជនសង្ស័យគ្រឿងញៀន២នាក់អនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ -១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលនិងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថ្ងៃទី១៧ ខែកុម្ភ:ថា ៖ ការបង្រ្កាបជនសង្ស័យគ្រឿងញៀនក្រោយពីកម្លាំងនគរបាលបានធ្វើការស្រាវ ជ្រាវស៊ើបអង្កេតតាមជំនាញ និងឃើញពីសកម្មភាពជាក់ស្តែងរបស់ជនសង្ស័យកំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់។ ក្នុងនោះ កម្លាំងនគរបាលក៏ឆ្មក់ចូលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង២នាក់ បានជាបន្តបន្ទាប់។ សមត្ថកិច្ចក៏ត្រួតពនិត្យឆែកឆេររកឃើញដកហូតគ្រឿងញៀនចំនួន​២ប្រភេទ គឺគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៧៩កូនថង់ធំនិងតូច ស្មើនិងទម្ងន់១៧៧,៦៦ក្រាម,ថ្នាំញៀនមេតំហ្វេតាមីនអក្សរ Wy ១៥៤គ្រាប់ស្មើនិងទម្ងន់១៣,៨៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង,សៀវភៅបញ្ជីឈ្មោះអ្នកទិញជំពាក់គ្រឿង ញៀន១ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿង ញៀនទាំង២នាក់ ៖ ១-ឈ្មោះ សូត ម៉ាប់ ភេទប្រុស​អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន មានស្រុកកំណើតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង ២ -ឈ្មោះ វ៉ាន់ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខសញ្ញាលក់ចែកចាយគ្រឿងញៀន ប្រកបមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មេខ្លោងគ្រឿងញៀនឈ្មោះសូត ម៉ាប់ បានឆ្លើយសារភាព រូបគេបានទិញគ្រឿងញៀនពីអ្នករត់ម៉ូតូឌុប នៅក្រុងប៉ោយប៉ែតមួយខាំតម្លៃ៥ម៉ឺន៥ពាន់បាតប្រាក់ថៃ (៥៥.០០០បាត) លក់រាយក្នុងម្លៃ១កុនថង់តូច៥០០បាត,។ ហើយគ្រឿងញៀន ទាំងនេះត្រូវខ្លួនយកលក់បន្តឱ្យជនជាតិថៃផង និងខ្មែរផងនៅម្តុំប្លុកកាសីុណូ អូរព្រំដែននិងភូមសាស្ត្រក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំមួយដែរនេះ មន្ត្រីនគរបាលពាក់ព័ន្ធបានលាក់ មិនព្រមផ្តល់ព៍ត័មានដល់អ្នកសារព៍ត័មានោះឡើយ ដោយលើកហេតុផលថា ស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ កំពុងបង្ក្រាបបន្ត៕ ដោយ ៖ បន្ទាយ

 

 

spot_img
×