Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន៥នាក់​ វៀតណាមម្នាក់ ដែលជួញដូរផ្លូវភេទនៅសង្កាត់អូរបែកក្អម

spot_img

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហកាជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ​ ឃាត់ខ្លួនជនសង្ស័យ៦នាក់ (ជនជាតិចិន៥នាក់ , វៀតណាម១នាក់) ករណីជួញដូរផ្លូវភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីម៉ោងជិត១១យប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។

លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹងថា ជនសង្ស័យ៦នាក់ ១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកទៅធ្វើការសាកសួរ៕រក្សាសិទ្ធិដោយ៖​បញ្ញាស័ក្តិ

spot_img
×