Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​លក់​ម្នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត យកប្រាក់​ក្រុមហ៊ុន អ៊ីង​ជូ​ហ្គោ​ណា ចំនួន ជាង​៩​ពាន់​ដុល្លារ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត យកប្រាក់​ក្រុមហ៊ុន​ចំនួន ៩.២១៤,៨៧​ដុល្លារ នៅ​ចំណុច​ក្រុមហ៊ុន អ៊ីង​ជូ​ហ្គោ​ណា ក្នុង​ផ្សារ​ម៉ាក្រូ ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​០០​នាទី ។

​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ Bouillot Gauhtier Jacques Marie ភេទ​ប្រុស ជនជាតិ​ជប៉ុន មុខរបរ ប្រធាន​ក្រុមហ៊ុន អ៊ីង​ជូ​ហ្គោ​ណា ក្នុង​ផ្សារ​ម៉ាក្រូ ស្នាក់​ផ្ទះជួល​លេខ​១៧ ផ្លូវ​៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទូច បុព្វ​ត្តា អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​លក់ ក្រុមហ៊ុន​អ៊ីង​ជូ​ហ្គោ​ណា ក្នុង​ផ្សារ​ម៉ាក្រូ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា បាន​យកលុយ​របស់​ក្រុមហ៊ុន ដោយ​គ្មាន​ការអនុញ្ញាត​ពី​ជនរងគ្រោះ​។ សម្ភារៈ​បាត់បង់​៖ លុយ​ចំនួន ៩.២១៤,៨៧​ដុល្លារ ។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×