Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​ពន្ធនាគារ​ក្តៅៗ មក​ឆក់​ខ្សែក​បានសម្រេច​ហើយ តែ​រត់គេច​មិន​រួច ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន នៅ​ស្រុក​សង្កែ

spot_img

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ក្នុង​អំពើ​ឆក់​ទ្រព្យសម្បត្តិ​តាម​ដងផ្លូវ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់ ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​លើ​ដងផ្លូវ នៅ​ចំណុច​ក្រុមទី​២០ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​។​

​សកម្មភាព​ខាងលើនេះ គឺ​ដោយ​ទទួលបាន​បទបញ្ជា​រប​ស់លោក​ឧ​ត្ត​ម សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​របស់លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ជំនាញ ឱ្យ​ការិយាល័យ​ជំនាញ និង​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ពិនិត្យ​តាមដាន​មុខសញ្ញា​ចាស់ ពិសេស​មុខសញ្ញា​ដែល​ចេញពី​ពន្ធនាគារ នាពេល​កន្លងទៅ និង​ពង្រឹង​ការ​ល្បាត​ដោយ​ចំហរ​នៅតាម​ទីប្រជុំជន និង​គោលដៅ​សំខាន់ៗ ក្នុង​មូលដ្ឋាន​ធានា​បង្ក្រាបបាន​ទាន់ពេលវេលា ទើប​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​សង្កែ ដែលមាន​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការនគរបាល​ស្រុក និង​ប្រជាពលរដ្ឋ ធ្វើការ​បង្ក្រាបបាន​នូវ​មុខសញ្ញា​ខាងលើនេះ ក្នុងពេលដែល​រូបគេ​ជិះ​ម៉ូតូ មួយគ្រឿង​តែម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​ខ្សែក​របស់​ជនរងគ្រោះ នៅ​ចំណុច​ខាងលើ តែ​សកម្មភាពរ​បស់ជនស​ង្ស័​យ​មិនអាច​រត់គេចខ្លួន​បានឡើយ​។

​ជនសង្ស័យ​រូបនេះ​ឈ្មោះ ឈាន វិច្ឆិកា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ស៊ង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង នៅជាប់​ខ្លួន​មាន​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​បាត់ដំបង ១AL-៣២៦២ មួយគ្រឿង និង​ខ្សែក​ប្លា​ទីន​របស់​ជន​រង គ្រោះ​ចំនួន​១​ខ្សែ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ធួ​ក ចាន់នី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​១៨ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ បានឱ្យដឹងថា តាម​ចម្លើយសារភាព​បឋម ជនសង្ស័យ​រូបនេះ បាន​សារភាពថា ខ្លួនគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក តាម​ដងផ្លូវ​ពី​ជនរងគ្រោះ​ខាងលើ ពិតប្រាកដ​មែនហើយ​ខ្លួនគេ គឺជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ ដោយ​អំពើ​ល្មើសច្បាប់ នា​រយៈពេល​កន្លងទៅ និង​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ក្នុង​មួយរយៈ​នេះ​។

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ​រូបនេះ នៅមុន​ពេលធ្វើ​សកម្មភាព​នៅ​ខេត្តបាត់ដំបង រូបគេ​ធ្លាប់​ធ្វើជា​សន្តិសុខ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​។ លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង បន្តថា នៅពេលនេះ ការិយាល័យ​ជំនាញ​របស់លោក នឹងធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ផ្ទៀងផ្ទាត់​អំពី​សកម្មភាព របស់​មុខសញ្ញា​នេះ ជាមួយ​អង្គហេតុ​នៃ ករណី​ល្មើសច្បាប់​នានា ដែល​បាន​កើតមាន​នាពេល​កន្លងទៅ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង មុនពេល​បញ្ជូន​ទៅកាន់ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×