Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់ ធ្លាក់ចូល​ឆ្នាំង​បបរ អាច​នឹង​ពិការ​អស់​មួយជីវិត​

spot_img

​ស្ទឹងត្រែង ៖ គួរ​ឲ្យ​អាសូរ​ណាស់​ក្មេងប្រុស​ម្នាក់ បាន​វា​ធ្លាក់ចូល​ឆ្នាំង​បបរ​តាំងពី​នៅ​អាយុ 5 ទៅ​6​ខែ​ម្ល៉េះ​។ ឥឡូវនេះ​ក្មេងប្រុស​នោះ មាន​អាយុ​ជាង 2 ខួប​ហើយ ក៏ប៉ុន្តែ​បាន​ពិការ​មួយ​កំណាត់​ក្រោម ពិបាក​ក្នុង​ការរស់នៅ​។​

គ្រួសារ​ខ្វះខាត​នោះ រស់​នៅលើ​តំបន់​ដី​កោះដាច់​ស្រយាល ស្ថិតក្នុង​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ ឪពុក​ក្មេង​នោះ​ឈ្មោះ​លិ​ប វាសនា ម្ដាយ​ឈ្មោះ​សារឿន តូច មានកូន​ចំនួន​2​នាក់ គឺ​ស្រី​ម្នាក់ ប្រុស​ម្នាក់​។ កូនស្រី គឺជា​កូនច្បង រីឯ​ក្មេង​ដែល​រលាក​ទឹក​បបរ​ពិការ គឺជា​កូនប្រុស​ពៅ​។​

លោក​សៃ វាសនា គឺជា​គ្រូពេទ្យ​កំពុង​បម្រើ​ការងារ នៅ​មណ្ឌល​សុខភាព​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ សព្វថ្ងៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2020​ថា ពីដំបូង​ឡើយ ក្រុមគ្រូពេទ្យ​បាន​ចុះ​តាម​មូលដ្ឋាន ដើម្បី​ផ្ដល់​សេវា​ថ្នាំ​បង្ការ​តាម​ភូមិ​ឆ្ងាយ​ដាច់ស្រយាល ហើយ​បានធ្វើ​ដំណើរ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា 30 គីឡូម៉ែត្រ តាមផ្លូវ​ទឹក​ទៅដល់​ភូមិ​កោះ​ហិប ក៏បាន​ជួប​គ្រួសារ​ក្រីក្រ​មួយ ដែលមាន​កូនតូច​ពិការភាព ដោយសារ​ធ្លាក់ចូល​ឆ្នាំង​បបរ​។​

ពេលនោះ​គ្រូពេទ្យ​វាសនា ពិតជា​អាណិត​ក្មេងប្រុស​នោះ​ខ្លាំងណាស់ ដោយសារតែ​ការរស់នៅ​របស់​ក្មេង​ពិបាក​ជាង​ក្មេង​ដទៃទៀត នៅក្នុង​ភូមិ​។ ក្មេង​នោះ​កើត​នៅ​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2018 ហើយ​បាន​ធ្លាក់ចូល​ឆ្នាំង​បបរ ខណៈពេល​ម្ដាយ​កំពុងតែ​សម្រាន្ត​នៅលើផ្ទះ​តូច​មួយ​។ កាលនោះ ក្មេង​ទើបតែ​មាន​អាយុ 5 ទៅ 6 ខែ​ប៉ុណ្ណោះ ដែល​ចេះ​វា​តិចតួច​ហើយ​បាន​ធ្លាក់ចូល​ឆ្នាំង​បបរ​រហូត​ពិការ​។ ឥឡូវនេះ​ក្មេងប្រុស​នោះ មាន​អាយុ​ជាង 2 ខួប​ទៅហើយ ប៉ុន្តែ​ពិតជា​ពិបាក​គួរឱ្យ​អាណិត​ណាស់​។​

លោកគ្រូ​ពេទ្យ​បានបញ្ជាក់​ទៀតថា បើសិនជា​ចង់​ជួប​ក្មេង​នោះ ទាល់តែ​ធ្វើដំណើរ​ដោយផ្ទាល់​ទើបបាន​។ ពីព្រោះថា​ពី​ទីប្រជុំជន​ទៅ​កោះ​ហិប មិនមាន​សេវា​ទូរស័ព្ទ​ទំនាក់ទំនង​គ្រប់គ្រាន់​ឡើយ​។​

អ្នករស់នៅ​ក្នុងភូមិ​សុំ​អង្វរ ដល់​សប្បុរសជន​ជួយ​ដល់​ក្មេងប្រុស​នោះ​ផង ក្រែង​មានសង្ឃឹម​ព្យាបាល​ដល់​ក្មេង​នោះ អាចមាន​លក្ខណៈ​ប្រសើរ​បាន ដូច​ក្មេង​ដទៃទៀត​៕ រក្សាសិទ្ធិដោយ​៖​សុខុម​

spot_img
×