Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ពិត ឬ​យ៉ាងណា​? សា​ម៉ី​ខ្លួន​មិនទាន់​ឃើញ​ចេញ​ប្រតិកម្ម​សោះ ខណៈ​នារី​ម្នាក់​នៅ​បន្ត​ទម្លាយ​អត្តចរិត មាស សុខ​សោភា ជា​មនុស្ស​ឬ​ក ឈ្លើយ មិនគួរ​ឲ្យ​គោរព​…(​វីដេអូ​)

spot_img

​កាលពី​ប៉ុន្មាន​កន្លងទៅ​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម Tik Tok ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែម្តង ខណៈ​នារី​ម្នាក់​ដែល​គណនី​ឈ្មោះ yalin (​ស្រី​ម៉​ច​) ដែល​ហាក់​ក្តៅស្លឹកត្រចៀក​ខ្លាំងពេក ស្រាប់តែ​បាន​បង្ហោះ​វីដេអូ​ទម្លាយ​ចេញពី​អត្ត​ច​រិ​ករ​បស់​តារាចម្រៀង មាស សុខ​សោភា ថា​ពេល​ជួប​ផ្ទាល់​ជា​មនុស្ស​គ្មាន​ភាព​រាក់ទាក់ ឈ្លើយ​ណាស់ ដែល​មិនគួរ​ឲ្យ​គោរព​ទាល់តែសោះ​។​

​ក្នុងនោះ នារី​ខាងលើ​បាន​បង្ហោះ​សារ​រិះគន់​ធ្ងន់ៗ​ថា​៖ «​មាស សុខ​សោភា ជួប​ផ្ទាល់​នៅ​ភ្នំ​គូ​លេន ឈ្លើយ​ណាស់ ចា៎ ហើយ​ប្ញ​ក​ណាស់​! រើសអើង​ណាស់​! ចា៎ ខ្ញុំ​ស្គាល់​ច្បាស់​ជាងគេ​ឈ្មោះ មាស សុខ​សោភា គឺ​មិន​ច្រឡំ​ទេ​។ ចា៎ រាក់ទាក់​គេ សុំ​គេ​ថត​ជាមួយ គេ​ឆ្លើយ​មក​ឡើង​សោះអង្គើយ គេ​ថា​គេ​ថត​មិន​បានទេ គ្នា​គេ​៣​នាក់ ម្នាក់​កាន់​កាមេរ៉ា​ថត (​ប្រុស​មិន​ប្រុស​ស្រី​មិន​ស្រី​) គេ​ឆ្លើយថា មិន​បានទេៗ ចា៎ អត់​បាន​ក៏​អត់​បញ្ហា​…»​។ នារី​រូបនេះ​បន្ត​ទាំង​ហួសចិត្ត​ទៀតថា «​ស្រាប់តែ​អត់​អី​ឯណា មក​ដណ្តើម​កន្លែង​យើង​លេង កន្លង​លើ​ម្ហូបអាហារ​យើង​ញ៉ាំ ចង់​គៀរ​យើង​ទម្លាក់​ទឹក​ទៀត នេះ​មី​កា​ម៉ាប់​ពាក់អាវ​ពណ៌​ខ្មៅ អត់​គោរព​ទេ​មី​មនុស្ស​អស់​អ៊ីចឹង អត់​គោរ​ពេ​ទេ ហៅ​វា​មី​ទៅ​ល្អ​ជាង ហ្នឹងហើយ​ពួកវា មិនបាច់​សមរម្យ​ជាមួយ​ពួកវា​ទេ តារា​បែប​ហ្នឹង​ខ្ញុំ​មិន​គាំទ្រ​ទេ ចា៎​!»»​។

​តែ​យ៉ាងណា រហូតមកទល់​ពេលនេះ គេ​មិនទាន់​ឃើញ​សា​ម៉ី​ខ្លួន មាស សុខ​សោភា មានការ​ប្រតិកម្ម​ឆ្លើយតប ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​នារី​ខាងលើ​នៅឡើយ​ទេ ខណៈ​មានមតិ​ជាច្រើន​ដែលជា​អ្នកគាំទ្រ បានលើកឡើង​ទាំង​មិន​អស់ចិត្ត​ថា នេះ​អាចជា​រឿង​យល់ច្រឡំ ព្រោះ មាស សុខ​សោភា ជា​មនុស្ស​រួសរាយ​រាក់ទាក់​គួរ​ឲ្យ​ស្រឡាញ់​ចូលចិត្ត​ខ្លាំងណាស់ មិន​សម​មាន​អត្ត​ច​រិ​ក​បែប​នេះឡើយ​។ ក្នុងនោះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បៈ ក៏បាន​លើកឡើង​ទាំង​ហួសចិត្ត​ថា​៖ «​ស្តាប់​គាត់​និយាយ​ដូច​មិន​យល់​សោះ និយាយ​ចុះ​និយាយ​ឡើង​គឺ​ដូច​លើក​ខ្លួនឯង និង​ស្តាប់​យូរៗ​ទៅ​គាត់​ហាក់​មិន​ពេញចិត្ត​ទាំង​ក្រុម​តែម្តង មិនមែន​តែ​ប្អូន មាស សុខ​សោភា​ម្នាក់​ទេ គាត់​និយាយ​ត្រង់ចំណុច​គេ​កន្លង​បាយ​ម្ហូប​របស់គាត់ គឺ​ដូច​មិន​សម​ហេតុ​សម​ផល​សោះ គ្មាន​មនុ​ស្សណា​អត់​សុជីវធម៌​ដល់​ថ្នាក់​ណឹ​ង​ទេ ហើយ​កន្លែង​អង្គុយ​ញាំ​បាយ​នៅ​ភ្នំ​គូលែន​តាម​ដឹង គឺ​មិនតូច​ចង្អៀត​ដល់​ថ្នាក់​ត្រូវ​ដណ្តើម​កន្លែង​អង្គុយ​នោះដែរ​។ ហ៊ឹម សុំ​ខ្លាច​ហើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

@yalin.1♬ original sound – ស្រីមុច

spot_img
×