Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​កង់​បី បើក​វ៉ា​ជែង ម៉ូតូ PCX បណ្ដាលឱ្យ​ម៉ូត PCX ផ្លោងចូល​ទៅខាង​ក្រោមរ​ថយ​ន្ត​ស៊េរី​ទំនើប បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​វ៉ា​ជែង​ជាមួយ​ម៉ូតូ PCX បណ្ដាលឱ្យ​ទាក់​ដៃ​ច​ង្កួ​ត​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ដ​ស៊េរី​ទំនើប ម៉ាក​Range Rover ដែល​បាន​ចត់​ចោល​ធ្វើ ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហេតុការណ៍​នេះ កើតឡើង​នៅតាម​ផ្លូវ​មាត់ទន្លេ ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ វេលា​ម៉ោង ១០​និង​១៧​នាទី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ បើក​ធ្វើដំណើរ​ស្រប់​ទិសដៅ​គ្នា ជាមួយនឹង​ម៉ូតូ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​១HA -0492 បើក​តាម​បណ្ដោយ​ផ្លូវ មាត់ទន្លេ​បាន​ជាមួយគ្នា ខណៈពេល​មកដល់​ចំណុច កើតហេតុ​បាន​បើក​វ៉ា​ជែង​ទាក់​ដៃ​ច​ង្កួ​ត​និង​ម៉ូតូ​ខាងលើ​ដួល ចូល​ក្រោម​រថយន្ដ​ម៉ាក​Range Rover​មាន​ផ្លាកលេខ ភ្នំពេញ 2BK 9667 ដែល​ចត់​ចោល​ក្បែរផ្លូវ ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត យ៉ាងដំណំ ចំណែក​ម្នាក់​ម៉ូតូ បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ក្រោយពី​កើតហេតុ​បានឃើញ​ក្រុមគ្រួសារ​ជនរងគ្រោះ ចុះ​មកដល់​កន្លែង​នោះ ហើយ​និយាយ​ចរចា​ជាមួយនិង​ម្ចាស់​រថយន្ត តែ​សំណាងល្អ​ការនិយាយ​សម្របសម្រួល​នោះ ម្ចាស់​រថយន្ត​មិន​ទាមទារ​សំណង ពី​ជនរងគ្រោះ​នោះទេ គាត់​គ្រាន់តែ​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ ការគ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​ប៉ុណ្ណោះ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចុះមក​ដល់​ដើម្បី​ធ្វើ​ការយក​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​រក្សាទុក​នៅឯ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​ជនរងគ្រោះ មក​ទទួល យកមក​ម៉ូតូ​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​ពន្លឺ​

spot_img
×