Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយកន្លែង នៅ​ភូមិ​សាមគ្គី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

spot_img

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទ​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) មួយកន្លែង ដែល​ស្ថិត​នៅផ្ទះ​លេខ ១៧៩ អា ផ្លូវ​បេតុង ក្រុមទី​១៨ ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០៩ និង​៤០​នាទី​។​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ បាន​សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ កម្លាំង​នគរបាល សណ្ដាប់ធ្នាប់​សាលាខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧ នាក់ ជា​ពាក់ព័ន្ធ​និង​ជា​អ្នកមើលការខុសត្រូវ​ក្នុង​ទីតាំង​នេះ ចំនួន ២ នាក់ ក្នុងនោះ​ក៏មាន​អ្នកលេង​ចំនួន ៥ នាក់​) និង​បាន​ដកហូត​កុំព្យូទ័រ​ចំនួន ១៤ ឈុត ( ម៉ូនីទ័រ ១៤​គ្រឿង និង​ម៉ាស៊ីន ១៤​គ្រឿង​) រួមទាំង​សម្ភារ​ជា​តុ​កៅអី​មួយចំនួនទៀត​។

​បច្ចុប្បន្ននេះ កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​ពន្លឺ​

spot_img
×