Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​បង្ហា​ញ​ប្រភព​ទី​១ នៃ​ការចម្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​

spot_img

​ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ស្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នា​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ រួចមក ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​រុករក​ស្រាវជ្រាវ​រួមគ្នា​ជាមួយនឹង​ក្រុមការងារ របស់ ក្រសួងសុខាភិបាល បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នេះ ជា​បន្តទៀត​។

​ក្រសួង​បន្តថា តាម​ការពិភាក្សា​ក្នុង​ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក្រុម​ស្រាវជ្រាវ​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ជាមួយនឹង​អ្នកជំនាញការ​អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ និង​ដោយ​យោងតាម​ព័ត៌មាន​ទទួលបាន​ពី​ការធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ករណី​ពាក់ព័ន្ធ ការសិក្សា​អេ​ពី​ដេ​មី​សាស្ត្រ និង​ការសិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាមបែប​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​ប្រភេទ​វីរុស​កូ​វីដ -១៩ ដែល អាច​ចម្លង​មកពី​ក្រៅប្រទេស និង​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ក្រុមការងារ​អាច​ទាញ​ការសន្និដ្ឋាន​ជា​បន្តទៀត ដោយ​ផ្អែកលើ ៖
១. លំដាប់លំដោយ​នៃ​ការចេញ​រោគសញ្ញា និង​ហេតុការណ៍​សកម្មភាព​ទំនាក់ទំនង​គ្នា​ក្នុងសង្គម​

២. ការវិវត្តន៍​នៃ​ចំនួន​មេរោគ​តាមបែប​ភី​ស៊ី​អែរ (PCR Test)

៣. ទំនាក់ទំនង​ទទួលបាន​ពី​ការវិភាគ​វត្ថុ​សំណាក​អ្នកជំងឺ​បែប​បំបែក​បន្តៗ​គ្នា (Sequencing Covid-19 virus sample)
៤. តាម​ការពិចារណា​ដោយ​ហ្មត់ចត់​នៃ​អង្គ​បដិបក្ខ (Antibody) ដោយ​ពិនិត្យ​លើ​វត្ថុ​សំណាក​ឈាម​របស់​អ្នកជំងឺ​

​លទ្ធផល​នៃ​ការពិភាក្សា ត្រូវបាន​បង្ហាញជូន​ដូចតទៅ​៖
-​បុគ្គល ២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ អាច​ឆ្លង វីរុស​កូ​វីដ​-១៩ មុនគេ និង​ជា​ករណី​ជាសះស្បើយ​ក្រោយ​ការបង្ក​រោគ​ហើយ និង​ដែល​អាចជា​ប្រភព​ទី​១ នៃ​ការចម្លង សម្រាប់ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ពី​ករណី​នាំ​ចូលមក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។

-​បុគ្គល ០៧​នាក់ (​ស្ត្រី​ឈ្មោះ ហេង គង់ អាយុ ៥៦​ឆ្នាំ បុរស​ឈ្មោះ ឆែម សាវុធ អាយុ ៥៧​ឆ្នាំ កុមារា​ឈ្មោះ កែវ រតនៈ​បញ្ញា អាយុ ១២​ឆ្នាំ ស្ត្រី​ឈ្មោះ លឹម លម្អ អាយុ ២៤​ឆ្នាំ ស្ត្រី​ឈ្មោះ អ៉ី​វ ប៊ុន​សូលី​ដា អាយុ ៣៦​ឆ្នាំ បុរស​ឈ្មោះ អែម សាន អាយុ ៣៦​ឆ្នាំ និង​បុរស​ឈ្មោះ សេង ឆាយា អាយុ ៣០​ឆ្នាំ​) កំពុងមាន​ជំងឺ​ស្ថិតនៅក្នុង​ដំណាក់កាល​ក ណ្តា​ល ឆ្ពោះទៅរក​ការ​ជាសះស្បើយ​។​

– បុគ្គល ០៤​នាក់ (​ស្ត្រី​ឈ្មោះ ឆែម សុភាព អាយុ ៣៦​ឆ្នាំ ស្ត្រី​ឈ្មោះ អ៊ុ សុវណ្ណារ៉ា អាយុ ៦៤​ឆ្នាំ ស្ត្រី​ឈ្មោះ សេង​លីន អាយុ ២១​ឆ្នាំ និង​បុរស​ឈ្មោះ ឡាយ សេង​លី អាយុ ២៣​ឆ្នាំ​) កំពុងមាន​ជំងឺ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការឆ្លង​រោគ​។

-​បុគ្គល ០៤​នាក់ (​បុរស​ឈ្មោះ លឹម ស្នែ​គំនិត អាយុ ៣១​ឆ្នាំ បុរស​ឈ្មោះ អេង ហាក់​សេង អាយុ ៣២​ឆ្នាំ ស្ត្រី​ឈ្មោះ អេង គឹម​ហៀក អាយុ ៥៦​ឆ្នាំ និង​បុរស​ឈ្មោះ ស៊ឹម សុផាន់​ណា​រ៉ាត់ អាយុ ៣៩ ឆ្នាំ​) អាច​មិន​ឆ្លង ឬក៏​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មេរោគ​សម្ងំ​នៅឡើយ (Incubation period) ដោយ​រក​មិនឃើញ​អង្គ​បដិបក្ខ (Antibody) និង​មិន ទាន់​ឃើញ​មាន​វីរុស​កូ​វីដ​-១៩ (​ដែល​ត្រូវ​រង់ចាំ​ពិនិត្យ​តេស្ត​លើក​ទី​ពីរ​ទៀត​)​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ការរៀបរាប់​ខាងលើ គឺជា​សម្មតិកម្ម ដែល​ក្រុមការងារ​ទទួលបាន​ពី​កិច្ចពិភាក្សា​នៅ​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង្ហាញថា មាន​បុគ្គល ២​នាក់ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ជា​ករណី​ឆ្លង​ដំបូង​គេ​នៃ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​ពួកគាត់​អាច​ឆ្លង​បន្ត​ពី​ករ​ណ៏​នាំចូល​វីរុស កូដ -១៩ ពី​ក្រៅប្រទេស​។​

​វិធានការ និង​ទិសដៅ​បន្ទាប់​៖

​ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅតាម​រាជធានី​-​ខេត្ត ដឹងខ្លួន​ថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង ០២​នាក់​ខាងលើនេះ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម នៅតាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោកអ្នក​ស្នាក់នៅ​។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ដោយ​យក​វត្ថុ​សំណាក​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ​រាល​ម៉ោង​ធ្វើការ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការអំពាវនាវរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួចហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ក្រុមការងារ​ចម្រុះ នឹង​បន្ត​ការស្រាវជ្រាវ​រុ​រក​ជា​ប្រភព​ចម្លង និង​ការពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ជា​បន្តទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×