Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តុកក្តួល​ណាស់​! អ្នកជំងឺ Covid-19 ម្នាក់ Live វីដេអូ​រៀបរាប់​ពី​អាការ​ឆ្លង ផ្តាំផ្ញើ​ឲ្យ​គ្រប់គ្នា​ថែរក្សា​ខ្លួន និង​កុំ​រើសអើង​ពួកគេ ព្រោះថា​… (​វីដេអូ​)

spot_img

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ករណី​ឆ្លង​ជំងឺ Covid-19 ចូលក្នុង​សហគមន៍​ជា​លើកដំបូង ២៨ វិច្ឆិកា ឃើញថា​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ​គួរ​ឲ្យ​ព្រួ​បារម្ភ​ជាខ្លាំង​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន ១០ នាក់​បន្ថែមទៀត ក្នុងនេះ​មាន ៦ ករណី​ជា​បុគ្គលិក​ហាង Pedro និង ៤ ករណី គឺជា​អ្នកដំណើរ​នាំចូល​។​

​តែ​ទោះយ៉ាងណា នៅ​ព្រឹក​ទី​៥ ខែធ្នូ​នេះ ក្រុមគ្រូពេទ្យ​កម្ពុជា​ក៏បាន​ព្យាបាល​អ្នកជំងឺ​យ៉ាងហោច ១ នាក់ ឱ្យបាន​ជាសះស្បើយ​ផងដែរ ដែល​អ្នក​ឆ្លង​នោះ​គឺជា​ស្ត្រី​ខ្មែរ​ឈ្មោះ គឹម លីម អាយុ ៤៩ ឆ្នាំ រស់នៅ​សង្កាត់​បឹង​កេងកង ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ដំណើរ​មកពី​អាមេរិក និង​បាន​បន្ត​ជើងហោះហើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​

​ទន្ទឹមនេះ​ផងដែរ គេ​ក៏បាន​ប្រទះឃើញ​នារី​ម្នាក់​ដែល​បាន​ឆ្លង Covid-19 ខណៈ​កំពុង​ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក បាន Live វីដេអូ​ផ្ញើ​សារ​ផ្តាំ​ដល់​មហាជន​ឲ្យ​ចេះ​ថែខ្លួន​ផង និង​កុំ​មានការ​រើសអើង​ចំពោះ​អ្នក​ដែល​បាន​ឆ្លង ព្រោះថា​ពួកគេ​ក៏​ពុំ​ដឹងថា​មេរោគ​នេះ​ឆ្លងតាម​របៀប​ណា​នោះទេ​។ ដោយ​ក្នុងនោះ នាង​បាន​រៀបរាប់​ពី​ស្ថានភាព​នៅពេលនេះ​យ៉ាង​ដូច្នេះ​ថា អ្នក​ទាំងអស់គ្នា សូម​ថែរក្សា​អនាម័យ​ឲ្យ​បានល្អ បើ​ដឹងថា​ខ្លួន​មានការ​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នេះ ឬ មាន​អា​ការៈខុសប្លែក​ពី​ធម្មតា សូម​ប្រញាប់ប្រញាល់​ទៅធ្វើ​តេស្ត ដើម្បី​កុំ​ឲ្យ​ខ្លួន​យើង​ចម្លង​ដល់​អ្នកដទៃ​។

​ក្នុងនោះ ជាដំបូង នាង​ក៏បាន​សុំ​ការ​អភ័យទោស​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ជាពិសេស​អ្នក​ធ្លាប់​ប្រាស្រ័យ​ផ្ទាល់​ជាមួយ ព្រោះថា​រូបនាង​ពុំបាន​ដឹងថា​ខ្លួនឯង​នាង​បាន​ឆ្លង​ជំងឺ​នេះ ហើយក៏​គ្មាន​ចេតនា​ចម្លងជំងឺ​នេះដែរ​។ នាង​ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ដែលមាន​សុខភាព​ខ្សោយ​ដូចជា​រូបនាង ត្រូវ​ពង្រឹង​ការហាត់​ប្រាណ និង​គួរ​ជៀស​វា​ចេញ​ខាងក្រៅ​ជុំវិញ ត្រូវ​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ប្រសិន​ដឹងថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​នេះ គឺ​ត្រូវ​ទទួលយក​ការឃុំ​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក ហើយ​កុំ​មានការ​ភ័យ​តក់ស្លុត ត្រូវ​តាំងស្មារតី មើលថែរក្សា​ខ្លួនឯង​ឲ្យ​បាន​ច្រើន ព្រោះថា​ការ​មក​ឃុំខ្លួន​នេះ គឺ​ចាត់ទុក​ដូច​មក​សម្រាក​វិស្សម​ក​កាល​មួយរយៈ​អ៊ីចឹង​ដែរ និង​ទទួលយក​នូវ​បទពិសោធន៍​លើ​ខ្លួនឯង​បន្ថែមទៀត​។​

​នាង​ក៏បាន​ប្រាប់​ឲ្យ​បងប្អូន​បានដឹង​អំពី​អការ​បន្ទាប់​ឆ្លង Covid-19 នេះ​ឲ្យ​ដឹងថា ដំបូង​ឈឺ​ក​ក្អក ចុក​រ៉ូ​យ និង​ក្តៅខ្លួន​ហាក់ដូច​ផ្តាសាយធំ ហើយ​បន្ទាប់មក លេចចេញ​អាការ​ចុក​ឆ្អល់ពោះ (​របៀប​ចង់​រាគ ប៉ុន្តែ មិនជា​រាគរូស​ខ្លាំង​ណាស់ណា​នោះទេ​)​។ បន្ទាប់មកទៀត រំលង​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ចាប់ផ្តើម​ចុក​រ៉ូ​យ​ខ្លាំង​ពីលើ​ដល់​ក្រោម (​ពី​ស្មា​រហូត​ជើង​) ហើយ​កម្តៅ​ក្នុង​ខ្លួន​ក៏​ចាប់ផ្តើម​ឡើង​ខ្លាំង​ភ្លាមៗ ប៉ុន្តែ ឡើង​ចុះៗ​មិន​ស្ថិតស្ថេរ​នោះទេ ហើយ​ចាប់តាំងពី​ពេល​នោះមក នាង​ក៏បាន​ព្យាយាម​រក្សា​ខ្លួនឯង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ នាង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់គ្នា សូមកុំ​រើសអើង កុំ​ប្រើ​ពាក្យសម្តី​ដែល​បំបាក់ទឹកចិត្ត និង​ផ្ទុយ​មកវិញ គួរតែមាន​ការលើកទឹកចិត្ត​ដល់​ពួកគេ​ជាការ​ល្អ​ជាង​។ ព្រោះថា បើ​អ្នក​ទាំងអស់គ្នា​ដែល​នៅ​ជុំវិញ ជា​អ្នក​សម្លាប់​ទឹកចិត្ត​ទៅវិញ​នោះ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​លែង​ចង់​ខ្វល់ខ្វាយ​ពី​ខ្លួនឯង​កាន់តែខ្លាំង​ឡើង​។​

​ក្រោយពី​បានឮ​បែបនេះ មហាជន​ជាច្រើន​ពិតជា​សម្តែង​នូវ​ក្តី​ក្តុកក្តួល​ជាខ្លាំង និង​ក៏បាន​លើកទឹកចិត្ត​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×