Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បង្ហាញរូបថតរបស់ស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ជាសាធារណៈ

spot_img

ភ្នំពេញ៖ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២០នេះបានសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា
ដោយក្នុងនោះ ក្រសួង បានបង្ហាញរូបថតរបស់ស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ជាសាធារណៈ។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រោយពីក្រសួងបាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នាថ្ងៃទី៣ និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងាររបស់ក្រសួងសុខាភិបាល សូមជូនរូបថតរបស់បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិន អាប់ អាយុ ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១នៃការចម្លងសម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីករណីនាំចូលមកកម្ពុ ជាក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅតាមរាជធានី ខេត្ត ដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ២នាក់ខាងលើនេះ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នក ទៅធ្វើតេស្តដោយយកវត្ថុសំណាកនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរុករកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ជាបន្តទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមរក្សាសភាពហ្នឹងនរ ចូលរួមសហការ និងចូលរួមអនុវត្តវិធានការ ការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាត សុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅ សមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់ ) នោះឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×