Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានពាក្យមួយម៉ាត់ត្រឹមអាណិត! ម្ចាស់ដើមការមួយនៅខេត្តព្រៃវែង ចង់ខ្យល់ចាប់ ព្រោះការអត់ភ្ញៀវមក ដោយសារតែ…

spot_img

ដូចដែលបងប្ងូនប្រិយមិត្តបានជ្រាបហើយ នៅពេលនេះ ករណីឆ្លង Covid-19 នៅក្នុងប្រទេសកម្ពុជាយើង គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ នេះ កើនឡើងបន្ថែមរហូត ១០ នាក់ បន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា ឆ្លងចូលសហគមន៍ជាលើកដំបូង។

ស្ថិតក្នុងស្ថានភាពដ៏ប្រឈមមុខនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសូមបងប្អូនជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខភិបាល តាមរយៈការនៅឃ្លាតឆ្ងាយពីសង្គម ឬ គម្លាតបុគ្គល និងជាពិសេសគឺការជុំគ្នាធ្វើពិធីផ្សេងៗក្នុងនោះមង្គលការត្រូវផ្អាកសិន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះ។

បើទោះជាមានការអំពាវនាវយ៉ាងណា ក៏គេនៅតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន នៅតែបន្តធ្វើជាធម្មតា ដោយពុំបានចូលរួមទប់ស្កាត់នោះទេ។ ប៉ុន្តែកន្លងមក ក៏ធ្លាប់ឃើញអាជ្ញាធរចុះរារាំងផងដែរ។

ដោយឡែក តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហេង ដេគ័រ បានធ្វើការបង្ហោះរៀបរាប់ ឲ្យមហាជននៅក្នុងបណ្តាញសង្គម បានដឹងទុកជាការដាស់តឿនក្នុងដំណាក់កាលកូវីដថា៖ «ថ្ងៃទី 04.12.2020 ខេត្តព្រៃវែង មានពាក្យមួយម៉ាត់ថា អាណិតម្ចាស់ដេីមការណាស់ សែនគួចដៃរួចគេអោយរេីអកកេស មិនឲ្យលេង ទទួលភ្ញៀវធម្មតាការស្ងាត់ឈឹងអត់សូវមានភ្ញៀវមកទេ អាណិតលេីសពីអាណិត ភូមិ ដូងវាល ផ្តាំទៅអ្នករៀបមង្គលការខែធ្នូផ្អាកបានផ្អាកទៅកុំឲ្យចឹងៗខាតងាប់ហេីយ»។

នេះគឺជាការដាសតឿនមួយទៅកាន់ប្រជាពលរដ្ឋទាំងឡាយ ត្រូវតែផ្អាករាល់ការជួបជុំ ឬ ធ្វើពិធីត្រូវផ្អាកសិន ដើម្បីជួយគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យចេញពីប្រទេសកម្ពុជា ព្រោះថា មិនមានតែយើងម្នាក់ទេ គឺមានម្ចាស់កម្មពិធីច្រើនណាស់ ដែលបានលើកពេលទៅធ្វើនៅថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×