Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីពីរនាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តបត់ចូលការដ្ឋាន បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ

spot_img

ភ្នំពេញ÷យុវតី ពីរនាក់ឌុបគ្នាជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តដឹកសសរ បត់ចូលក្នុងការដ្ឋានពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាម។

ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៦ និង ០០ នាទីយប់ថ្ងៃសៅរ៍ទី ៥ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងភូមិធំឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សពជនរងគ្រោះ ឈ្មោះ អាជូ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរធ្វើការនៅម៉ាត មានស្រុកកំណើត ក្នុងភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរ រងរបួសស្រាល រស់នៅភូមិឃុំដូចគ្នា។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹងសសរ មួយគ្រឿង ដែលពាក់ផ្លាកលេខ ព្រះសីហនុ 3A39 03 បើកបដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពី ជើងមកត្បូង ក្នុងល្បឿនមធ្យមរៀបនឹងបត់ចូលក្នុងការដ្ឋាន ខណៈពេលភ្លាមៗនោះដែរ ស្រាប់តែគេឃើញ យុវតីពីរនាក់ជិះម៉ូតូម៉ាក MSX ឌុបគ្នាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1DE 1515 ក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ម្នាក់ភ្លាមៗ ចំណែកឯអ្នករួមដំណើររងរបួសស្រាល។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានស្រុកកៀន សហការជាមួយជំនាញ ចុះមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងស្នងការខេត្តកណ្តាល រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×