Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជាតិអន្តរជាតិ ចេញទៅកម្សាន្តតាមបណ្តាកោះមានចំនួនច្រើន នាឱកាសចូលឆ្នាំចិន (2 Video inside)

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីងនុ បានអោយដឹងថា ចូលមកដល់ថ្ងៃ​ទី​៣​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជនជាតិចិន​ គឺមាន​ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិច្រើនកុះករ បាន ចេញទៅកម្សាន្តតាម​បណ្តាកោះ​នានា​ក់។

លោក​វរសេនីយ៍ទោ​ ប៉ោ ប៊ុណ្ណា​រ៉ា នាយ​ការិយាល័យនគរបាលទេ​សចរាចរណ៍​ បាន​ឲ្យដឹង​ថា នៅ ថ្ងៃទី១៧ ខែ កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ មាន​ភ្ញៀវ​ទេសចរ​ចម្រុះជាតិ​សាសន៍​ បាន​ទៅលេង​កម្សាន្តតាមបណ្តាកោះនានា​ នៅខេត្តព្រះសីហនុ​ មានចំនួនសរុប ៤.៤៥៨នាក់​ និងមានស្រី ២.០៩០នាក់​។ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរជាតិ​ចំនួន​ ២.៦៤១នាក់​ ស្រី១.២១៤នាក់ និង​ ភ្ញៀវ​ទេសចរណអន្តរជាតិ​ ចំនួន​១.៨១៧នាក់​ ស្រី​ ៨៧៦នាក់​។

លោក​ ប៉ោ​ ប៊ុណ្ណា​រ៉ា​ បាន​អោយដឹងថា ទិន្នន័យ​ចំនួនភ្ញៀវទេសចរខាង​លើនេះ​ គឺទទួល​បាន​ពី​ការ​កត់​ត្រា​ ច្បាស់​លាស់​ នៅ​តាម​កំពង់​ផែ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរចេញទៅតាមកោះទាំង​៣​ទីតាំង​ នៅខេត្តព្រះសីហនុ។

ចំណែក លោក​វរសេនីយ៍ទោ​ ខឹម សុផល នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវទឹក​ បាន​អោយដឹងដែរថា​ នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​អាកាសធាតុ​ លើ​ផ្ទៃសមុទ្រ​ មាន​សភាព​ស្ងប់​ស្ងាត់​ល្អ​ ដោយពុំមាន​ព្យុះ​ភ្លៀង​ ឬរលកសមុទ្របោកបក់ខ្លាំងនោះ។ ទោះបីយ៉ាងណា​ លោកថា កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក បន្ត​ត្រួត​ពិនិត្យ​ណែនាំ​ ឲ្យ​ភ្ញៀវ​ធ្វើដំណើរ​តាម​ផ្លូវទឹក​ ត្រូវ​ប្រុង​ប្រយ័​ត្ន​ និង​ពាក់​អាវ​ពោង​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ បង្ការ​មាន​ហានិភ័យ​ផ្សេង​ៗ​កើត​ឡើង​ជាយថាហេតុ​៕ ដែន សីមា

spot_img
×