Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរដ្ឋាភិបាលកម្ពុជា បានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយ ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

spot_img

ភ្នំពេញ៖ សម្តេចតេជោបានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ នេះសម្ដេចបានថ្លែងក្នុងសារពិសេសរំលឹកអាជ្ញាធរអនុវត្តវិធានការបិទទីតាំងអាជីវកម្មណាមួយមិនអនុវត្តវិធានការសុខាភិបាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារពិសេសថ្មីមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្នុងសារនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានី ខេត្ត ឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេច ហ៊ុន សែន បាន គូស បញ្ជាក់ ថា លោក បាន រៀបចំ រួច ហើយ នូវសារ លិខិត និង ព្រះ រាជ ក្រឹត្យ ដើម្បី ថ្វាយ ទៅ កាន់ ព្រះ មហាក្សត្រ ដាក់ ប្រទេស ក្នុង គ្រា មាន អាសន្ន ក៏ដូច ជា ព្រាង នូវ អនុក្រឹត្យ និង សារ លិខិតពាក់ព័ន្ធ នានា រួច ស្រេច អស់ ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា” សម្តេចបានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែសម្តេចមិនចង់នោះឡើយ ព្រោះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងតែម្តង”។

សម្តេចតេជោ បានគូសបញ្ជាក់ថា ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង។ ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច។ ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាច យើងខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដោយទទូចទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលជាដើម។

សម្តេចតេជោ ស្នើសុំដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ ហើយការចូលទៅហាង ឬការទទួលទាននានា ក៏ត្រូវអនុវត្តន៍ទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល៕ រក្សាសីទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×